មនុស្ស០៣នាក់​និង​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ០១នាក់​ស្លាប់​ក្នុងការ​វាយប្រហារ​កំណ​ត់​គោលដៅ​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន

0

មន្ត្រី​និយាយ​នៅ​ថ្ងៃ​អង្គារ ទី១៥ ខែកញ្ញា​ថា ក្រុម​សកម្មប្រយុទ្ធ​បាញ់សម្លាប់​មនុស្ស​ចំនួន០៣នាក់​រួមទាំង​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ចំនួន០១រូប​ក្នុង​ខេត្ត​ចំនួន​ពីរ​នៅ​ភាគ​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ក្នុង​តំបន់ លោក Ataullah Khogiani មានប្រសាសន៍ថា នៅក្នុង​ឧប្បត្តិហេតុ​មួយ ខ្មាន់កាំភ្លើង​ធ្វើការ​វាយប្រហារ​និង​សម្លាប់​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​មួយរូប​នៅក្នុង​ស្រុក Khogiani ក្នុង​ខេត្ត Nangarhar។

អ្នកនាំពាក្យ​បន្តថា សាស្ត្រាចារ្យ​មហាវិទ្យាល័យ​អក្សរសាស្ត្រ Literature Faculty at Nangarhar University ត្រូវគេ​បាញ់សម្លាប់​ខណៈពេលដែល​គាត់​កំពុងធ្វើដំណើរ​ទៅ​បំពេញភារកិច្ច​របស់គាត់​ពី​ស្រុក Khogiani ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ក្នុង​តំបន់​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ថា នៅ​ខេត្ត Logar ជិតគ្នា​នោះ បងប្រុស​ចៅសង្កាត់​លោក Baraki Barak និង​ឆ្មាំសន្តិសុខ​ម្នា​ក់រង​ការបាញ់សម្លាប់​ក្រោយពី​ខ្មាន់កាំភ្លើង​បាន​លួច​ចូល​ក្នុងផ្ទះ​ចៅសង្កាត់ Wais Abdulrahimzai នៅក្នុង​ស្រុក Mohammad Agha នៃ​ខេត្ត Logar នៅ​យប់​ថ្ងៃ​ចន្ទ។

អ្នកនាំពាក្យ​បាន​បន្ថែមថា ក្រុម​អ្នក​វាយប្រហារ​បាន​ព្យាយាម​សម្លាប់​លោក​ចៅសង្កាត់ ប៉ុន្តែ​លោក​មិន​នៅក្នុង​ផ្ទះ​ខណៈពេល​មានការ​វាយប្រហារ​នោះទេ។

គួរបញ្ជាក់​ផងដែរ​ថា ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​បានធ្វើការ​វាយប្រហារ​លើ​គោលដៅ​ជាច្រើន​ប្រឆាំងនឹង​ជន​ស៊ីវិល និង​មន្ត្រី​យោធា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ។ ក្រុម​ប្រដាប់អាវុធ​ចាត់ទុក​បុគ្គល​ដែល​បម្រើ​ការឱ្យ​រដ្ឋាភិបាល អង្គភាព​ណា​តូ និង​កងទ័ព​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ជា​គោលដៅ​វាយប្រហារ​របស់​ពួកគេ។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here