មេបញ្ជាការ​សំខាន់​តា​លី​បង់ ត្រូវគេ​សម្លាប់​នៅ​ខេត្ត Sari Pul ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន

0

នៅ​ថ្ងៃទី២០ ម្សិលមិញ​នេះ ក្រុម​តា​លី​បង់​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​កងកម្លាំង​សន្តិសុខ​បណ្តាឡ​ឲ្យ​មេបញ្ជាការ​ដ៏​សំខាន់​មួយរូប​របស់​ក្រុម​តា​លី​បង់​ស្លាប់។

លោក Zabihullah Amani អ្នកនាំពាក្យ​រដ្ឋាភិបាល​ខេត្ត​មានប្រសាសន៍ថា មេបញ្ជាការ​សំខាន់​រប​ស់​ក្រុម​តា​លី​បង់ ដែល​គេ​ស្គាល់​ថា លោក​Mullah Abdullah ស្លាប់​នៅក្នុង​ការប៉ះទង្គិច​គ្នា​ជាមួយ​កងកម្លាំង​ន្តិ​សុខ​នៅ​ភាគ​ខាងជើង​ខេត្ត  Sari Pul នៅ​ថ្ងៃអាទិត្យ ទី២០ ។ លោក Amani ប្រាប់​បណ្តាញសារព័ត៌មាន​ថា៖ “មេបញ្ជាការ​សំខាន់​រប​ស់​ក្រុម​តា​លី​បង់​លោក Mullah Abdullah ដែលមាន​កេរ្តិ៍ឈ្មោះ​ដោយសារ​អំពើ​ឃោរឃៅ​របស់គាត់​បាន​បាត់បង់​ជីវិត​នៅក្នុង​ការប៉ះទង្គិច​គ្នា​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល​នៅក្នុង​តំបន់ Khamarabad នៅ​ខាងក្រៅ​រដ្ឋធានី​ខេត្ត Sari Pul នៅ​ព្រឹក​ថ្ងៃនេះ។ ”

ដោយ​ធ្វើការ​រៀបរាប់ថា លោក Mullah Abdullah ជា​មេបញ្ជាការ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៅក្នុង​ខេត្ត Sari Pul មន្ត្រី​បាន​បន្ថែមថា មរណភាព​របស់លោក Abdullah អាច​បង្ក​ការប៉ះទង្គិច​យ៉ាងខ្លាំង​ដល់​យុទ្ធ​ជនតា​លី​បង់​នៅ​ខេត្ត Sari Pul និង​តំបន់​ក្បែរ​នោះ។

ក្រុម​តា​លី​បង់​មិនទាន់​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​នៅឡើយ​ទេ។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here