យោងតាមមន្ត្រីយោធាម្នាក់បាននិយាយថា ទាហាន៣នាក់រងរបួសនៅក្នុងការប៉ះទង្គិចមួយផ្សេងទៀតជាមួយសមាជិក នៃក្រុមអាប៊ូសាយយ៉ាហ្វ (ASG) នៅខេត្តស៊ូលូ។
វរសេនីយ៍ទោ Alaric Delos Santos អ្នកនាំពាក្យកងកំលាំងប្រដាប់អាវុធហ្វីលីពីន (AFP) នៃបញ្ជាការដ្ឋានមីនដាណាវភាគខាងលិច (វេនមីន) បាននិយាយថា កងវរសេនាតូចថ្មើរជើងលេខ៤៥ បានជួបប្រទះនឹងសមាជិក ASG ប្រហែល២០នាក់នៅទីក្រុង Patikul នៃខេត្តស៊ូលូ កាលពីរសៀលថ្ងៃអាទិត្យ។
លោក Delos Santos បាននិយាយថា ការបាញ់ប្រហារមានរយៈពេលប្រហែល ៤៥នាទី និងបណ្តាលឱ្យទាហានចំនួន ៣នាក់រងរបួស ខណៈគ្រោះថ្នាក់ខាងសត្រូវមិនទាន់ត្រូវបានកំណត់នៅឡើយ។
កងទ័ពយោធាកំពុងតាមប្រមាញ់ក្រុមសកម្មប្រយុទ្ធបានដកថយ បន្ទាប់ពីការបាញ់កាំភ្លើង។
ឧត្តមសេនីយ៍ឯក Corleto Vinluan Jr មេបញ្ជាការ AFP បាននិយាយថា“ យើងគាំទ្រប្រតិបត្តិការយោធាដែលផ្តោតសំខាន់របស់យើង ដើម្បីកម្ទេចទីតាំងការពាររបស់សត្រូវ និងរារាំងផែនការភេរវកម្មរបស់ក្រុមភេរវជនក្នុងតំបន់” ។
លោកបានបន្ថែមថា “យើងសូមអធិស្ឋានដល់អ្នកចម្បាំងឱ្យបន្ដការពារ ដើម្បីសុវត្ថិភាពទាហានរបស់យើង” ។ – RRD (មានព័ត៌មានលម្អិតពីអ្នកឆ្លើយឆ្លងព័ត៌មានលោក Val Villaflor)៕
អ្នកប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មានពី UNTV ចេញផ្សាយថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០