លោកស្រីជាម្តាយរបស់ជនរងគ្រោះនៅតំបន់ Manchester Arena នៃហេតុការណ៍ទម្លាក់គ្រាប់បែក ទទួលបានការផ្តល់ការគាំទ្រដល់នាងចូលរួមក្នុងវគ្គសិក្សាការគ្រប់គ្រងហានិភ័យប្រឆាំងនឹងភេរវកម្ម នៅសាកលវិទ្យាល័យ Cumbria នៅក្នុងប៉ុន្មានថ្ងៃបន្ទាប់ពីទទួលបានភ័ស្តុតាងភ័ស្តុតាងនៅការស៊ើបអង្កេតមួយក្នុងការវាយប្រហារ។
លោកស្រី Figen Murray ដែលមានកូនប្រុសឈ្មោះ Martyn Hett វ័យ២៩ឆ្នាំ នៅពេលគាត់ស្ថិតក្នុងចំណោមមនុស្ស២២នាក់ ដែលត្រូវសម្លាប់នៅក្នុងការវាយប្រហារភេរវកម្មឆ្នាំ២០១។ បានចូលរួមក្នុងពិធីបើកវគ្គសិក្សាហើយបាននិយាយថា វាជាការចាំបាច់ថាមនុស្សដែលធ្វើការក្នុងសុវត្ថិភាពប្រឆាំងភេរវកម្ម និងឱកាសមានសន្តិសុខ ដើម្បីទទួលបានការបណ្តុះបណ្តាលជំនាញក្នុងការគ្រប់គ្រងហានិភ័យនេះ។
ក្រុមហ៊ុន S.T.O.R.M 4 Events Ltd បានសហការជាមួយសាកលវិទ្យាល័យ Cumbria ដើម្បីផ្តល់នូវគុណវុឌ្ឍិទទួលស្គាល់ជាជនស៊ីវិលដំបូងបង្អស់ នៅក្នុងការគ្រប់គ្រងហានិភ័យប្រឆាំងភេរវកម្ម ដែលដោះស្រាយគំលាតរវាងអ្នកឯកទេសក្នុងវិស័យសាធារណៈ ដែលទទួលបានការបណ្តុះបណ្តាលជាអ្នកសម្របសម្រួលសន្តិសុខប្រឆាំងភេរវកម្ម (CT SecCo) និងអ្នកគ្រប់គ្រងសុវត្ថិភាពនិងសន្តិសុខ។
លោកស្រី Murray បាននិយាយថា៖ “បច្ចុប្បន្ននេះមានការអារម្មណ៍ថា អំពើភេរវករគឺជាជំហានមួយ ឬពីរនាំមុខយើងទៀត ប៉ុន្តែសង្ឃឹមថាសញ្ញាបត្រជាន់ខ្ពស់របស់សាកលវិទ្យាល័យនឹងជួយបំពេញចន្លោះខ្វះខាតខ្លះ”៕
អ្នកប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មានពី conference-news ចេញផ្សាយថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០