អ្នកឃ្លាំមើលសង្គ្រាមរាយការណ៍នៅថ្ងៃអង្គារថា ទាហានស៊ីរីសរុបចំនួន ១៣នាក់ និងសមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ចំនួន១៥នាក់ប្រយុទ្ធគ្នាស្លាប់នៅក្នុងរយៈពេល ២៤ម៉ោងនៅលើវាលខ្សាច់ក្នុងខេត្ត Raqqa នៅភាគខាងជើងប្រទេសស៊ីរី។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីនិយាយថា ការប្រយុទ្ធគឺជាផ្នែកមួយនៃការវាយប្រហារដែល ក្រុមសកម្មប្រយុទ្ធ IS កំពុងតែធ្វើសកម្មភាពបន្តទៅលើទីតាំងរបស់កងទ័ពរដ្ឋាភិបាលនៅតំបន់វាលខ្សាច់ Raqqa និងខេត្ត Aleppo និងខេត្ត Hama។
ការប្រយុទ្ធនៅវាលខ្សាច់បាន និងកំពុងកើនឡើងខ្លាំងចាប់តាំងពីខែមីនាមក។ ក្រុមអ្នកឃ្លាំមើលនិយាយថា ទាហានស៊ីរីចំនួន៧៥៩នាក់ និងយុទ្ធជនគាំទ្ររដ្ឋាភិបាលក៏ដូចជាសមាជិកសកម្មប្រយុទ្ធ IS ចំនួន ៣៦៤នាក់ប្រយុទ្ធគ្នាស្លាប់នៅក្នុងសមរភូមិវាលខ្សាច់ចាប់តាំងពីខែមីនា។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០