បុរស២នាក់​ត្រូវ​ចាប់ខ្លួន​នៅ​ទីក្រុង Catalonia និង​ទីក្រុង Valencia ពីបទ​ស្អប់ខ្ពើម​ពូជសាសន៍ នៃ​ច្បាប់​ភេរវកម្ម​ប្រទេស​អេ​ស្ប៉ា​ញ

0

យោងតាម​ក្រុមប៉ូលិស Mossos d’Esquadra បានឱ្យដឹងថា បុរស២នាក់​ជាប់​ការសង្ស័យ​អំពី​ការផ្សព្វផ្សាយ​អំពាវនាវ​ឱ្យមាន​សង្គ្រាម​ពូជសាសន៍ និង​ការ​ញុះញង់​ឱ្យមាន​អំពើ​ភេរវកម្ម ត្រូវ​ឃុំខ្លួន​នៅ​តំបន់ Catalonia របស់​អេ​ស្ប៉ា​ញ និង​សហគមន៍​ស្វយ័ត Valencia នេះ​បើ​យោងតាម​ប៉ូលិស​តំបន់ Catalan។

កម្លាំង​ប៉ូលិស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ទាំង២នាក់ គឺជា​ជនជាតិ​អេ​ស្ប៉ា​ញ ហើយ​ម្នាក់​ក្នុងចំនោម​ពួកគេ​ក៏មាន​សញ្ជាតិ​អាមេរិក​ដែរ។ ពួកគេ​ត្រូវបាន​ឃុំខ្លួន​នៅ​ថ្ងៃទី១១ ខែកញ្ញា​នៅ​តំបន់ Catalan ក្នុង​ទីក្រុង Lleida និង​ទីក្រុង Alicante’s Valencia និង​ត្រូវ​រង​ការចោទប្រកាន់​ពីបទ​បង្ក​ការ​ស្អប់ខ្ពើម​ចំពោះ​ជនបរទេស និង​លើកតម្កើង​ភេរវកម្ម​នៅលើ​ហេតុផល​ពូជសាសន៍​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។

សេចក្តីថ្លែងការណ៍​និយាយថា “ពួកគេ​ក៏បាន​ផុស​សរសើរ​ភេរវ​ករ​ដូចជា​លោក Brenton Tarrant ដែល​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម ដែល​ជំរុញ​ទឹកចិត្ត​មនុស្ស​ដែលមាន​ចំនួន៥១នាក់ នៅក្នុង​ទីក្រុង​Christchurch ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ និង​ញុះញង់​ឱ្យមាន​ការវាយប្រហារ​ស្រដៀង​គ្នា”។

អ្នក​ជាប់ឃុំ​បាន​លើកកម្ពស់​គំនិត​បង្កើត​ឃុំ​ស នៅ​តំបន់​ជនបទ​ដាច់ស្រយាល យោងទៅតាម​គំនិត​របស់​ពួកគេ ដែល​ត្រូវគេ​សន្ម​ត់​ថា​គឺ​ដើម្បី​បង្កើត​ស្តុក​អាវុធ និង​រៀបចំ​សម្រាប់​សង្គ្រាម​ពូជសាសន៍។ ក្រោយពេល​ឃុំខ្លួន បុរស​ទាំងនោះ​បានផ្តល់​សក្ខីកម្ម​នៅ​ចំពោះមុខ​ចៅក្រម ដែល​បាន​សំរេចចិត្ត​ដោះលែង​ពួកគេ​រហូតដល់​ការត្រួតពិនិត្យ​ឡើងវិញ​នូវ​គុណសម្បត្តិ នៅក្នុង​ករណីនេះ។ លិខិតឆ្លងដែន​របស់​ពួកគេ​ត្រូវបាន​រឹបអូស ហើយ​ពួកគេ​តម្រូវឱ្យ​រាយការណ៍​ទៅ​ប៉ូលិស​រៀងរាល់ ១៥ថ្ងៃ​ម្តង៕

អ្នក​ប្រែ​សម្រួល៖ ឱក សុ​វណ្ណា​រ័ត្ន
ប្រភពព័ត៌មាន​ពី Sputnik News ចេញផ្សាយ​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here