លោក Barzani និង លោក James Jeffrey ពិភាក្សា​អំពី​ជនជាតិ​ឃឺ​ដ​នៅ​ប្រទេស​ស៊ី​រី

0

មេដឹកនាំ​លេចធ្លោ​ឃឺ​ដ និង​ជា​អតីត​ប្រធានាធិបតី​នៃ​តំបន់​ឃឺ​ដលោក Masoud Barzani នៅ​ថ្ងៃ​អង្គារ​នេះ​បានទទួល​ប្រេសិត​ពិសេស​របស់​សហរដ្ឋអាមេរិក​សម្រាប់​ប្រទេស​ស៊ី​រី​គឺ​លោក James Jeffrey ដើម្បី​ពិភាក្សា​ពី​តួនាទី​របស់​ឃឺ​ដ។

ក្នុងជំនួប​នោះ​លោក Barzani និង​លោក Jeffrey ក៏បាន​ផ្លាស់ប្តូរ​យោបល់​ស្តីពី​ការវិវឌ្ឍ​ន៍ថ្មីៗនៅ​ស៊ី​រី ឃឺ​ដ​ទាក់ទង​នឹង​ការចរចា​រវាង​ក្រុម​នយោបាយ​ឃឺ​ដ។

សេចក្តីប្រកាស​ព័ត៌មាន​បាន​និយាយថា​ប្រេសិត​អាមេរិក​ក៏បាន​ពន្យល់​ពី​ទស្សនវិស័យ​របស់​ប្រទេស​លោក​សម្រាប់​អនាគត​នៃ​ទំនាក់ទំនង​អ៊ីរ៉ាក់ – អាម៉េរិក​ក្នុង​កិច្ចពិភាក្សា​យុទ្ធសាស្ត្រ​រវាង​ភាគី​ទាំងពីរ។

កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​រក្សា​រដ្ឋ​អ៊ីស្លាម​ស្ថិតក្រោម​សម្ពាធ​រហូតដល់​វា​ត្រូវបាន​គេ​លុបបំបាត់​ក៏ដូចជា​ការវិលត្រឡប់​មកវិញ​ប្រកបដោយ​សុវត្ថិភាព​របស់​ជនភៀសខ្លួន​ក៏​ត្រូវបាន​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​ផងដែរ។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់
ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here