យោងតាមប្រភពព័ត៌មានពីគេហទំព័រ al-Ahram បានរាយការណ៍ថា ប៉ូលិសអេហ្ស៊ីបចំនួន ៣នាក់ និងអ្នកទោសចំនួន០៤នាក់ស្លាប់នៅថ្ងៃពុធ ទី២៣ ខណៈដែលប៉ូលិសបានបង្ក្រាបការប៉ុនប៉ងហែកគុកមួយក្នុងទីក្រុងគែរ(Cairo)។
យោងតាមរបាយការណ៍បានអោយដឹងថា ទណ្ឌិតចំនួន០៤នាក់ដែលត្រូវសមត្ថកិច្ចសម្លាប់ក្នុងស្ថានការណ៍ប្រឈមមុខដាក់គ្នាជាអ្នកកំពុងប្រឈមនឹងការកាត់ទោសប្រហារជីវិត និងរង់ចាំការប្រហារជីវិតនៅក្នុងពន្ធនាគារ Tora ។
ករណីហែកគុកកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ថែមទៀត។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបញ្ជាក់ថា អ្នកទោសចំនួន០៣នាក់នៅក្នុងចំណោម០៤នាក់កំពុងប្រឈមនឹងការចោទប្រកាន់ពីបទភេរវកម្ម ចំពោះការចូលរួមជាមួយក្រុមជ្រុលនិយមមួយ។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០