ជនសង្ស័យ​ឧទ្ទាម IS ចំនួន០៦នាក់​ត្រូវគេ​ឃុំខ្លួន​នៅ​ភាគ​ពាយព្យ​ប្រទេស​តួ​ក​គី

0

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​រាយការណ៍​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ ខែកញ្ញា ប៉ូលិស​តួ​ក​គី​បាន​ឃុំខ្លួន​ជនជាតិ​អ៊ីរ៉ាក់​យ៉ាងតិច​ចំនួន០៦នាក់​ពីបទ​ជាប់​ពាក់ព័ន្ធ​ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ីស្លាម (IS) នៅ​ភាគ​ពាយព្យ​នៃ​ខេត្ត Duzce។

តាម​ការស៊ើបអង្កេត​ដែល​ធ្វើឡើង​ដោយ​ការិយាល័យ​រដ្ឋអាជ្ញា​សាធារណៈ​នៅ​ខេត្ត Duzceក្រុមប៉ូលិស​បាន​បើក​ប្រតិបត្តិការ​ដំណាលគ្នា​នៅពេល​ព្រឹក​ព្រលឹម​ដើម្បី​ចាប់​ជនសង្ស័យ​ទាំងនោះ។ ប្រភព​បន្ថែមថា ជនសង្ស័យ​ត្រូវគេ​ចោទប្រកាន់ថា ជា​អ្នកជំនាញ​គ្រាប់បែក និង​ជា​សមាជិក​ជាន់ខ្ពស់​រប​ស់ IS។

ថ្មីៗនេះ ប្រទេស​តួ​ក​គី​បាន​បង្កើន​ប្រតិបត្តិការ​ប្រឆាំងនឹង​សមាជិក IS នៅ​ទូទាំងប្រទេស និង​បាន​ចាប់​មនុស្ស​ជិត​ចំនួន៤០នាក់​ចាប់តាំងពី​ដើមខែ​កញ្ញា​មក។ នៅ​ថ្ងៃ​ពុធ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​តួ​ក​គី លោក Suleyman Soylu មានប្រសាសន៍ថា រហូតមកដល់​ពេលនេះ​ប្រទេស​តួ​ក​គី​បាន​រារាំង​ការវាយប្រហារ​ភេរវកម្ម​សរុប​ចំនួន១៥២ករណី​នៅក្នុង​ឆ្នាំនេះ ដោយមាន​ការខិតខំ​ប្រែង​ពី​កងកម្លាំង​សន្តិសុខ។

សូមបញ្ជាក់​ផងដែរ​ថា ក្រុម​ឧទ្ទាម IS រង​ការស្តីបន្ទោស​ចំពោះ​ការវាយប្រហារ​ប្រល័យ​នៅក្នុង​ប្រទេស​តួ​ក​គី​ចាប់តាំងពី​ឆ្នាំ២០១៥ ដោយបាន​សម្លាប់​មនុស្ស​ច្រើនជាង៣០០នាក់។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here