កងទ័ព​នី​ហ្សេ​រី​យ៉ា​សម្លាប់​មេបញ្ជាការ Boko Haram ចំនួន០៧នាក់នៅក្នុង​ប្រតិបត្តិការ​យោធា

0

យោ​ធានី​ហ្សេ​រី​យ៉ា​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មេបញ្ជាការ​ជាន់ខ្ពស់​មួយចំនួន​របស់​ក្រុម​ជ្រុលនិយម​ក្នុង​ខេត្ត Borno ត្រូវគេ​សម្លាប់​ក្នុងកំឡុងពេល​ប្រតិបត្តិការ​យោធាថ្មីៗនៅក្នុង​ខេត្ត Borno។

អ្នកនាំពាក្យ​ការពារជាតិ​លោក John Enenche  មានប្រសាសន៍ថា កងទ័ព​ជាន់ខ្ពស់​នៃ​ជំរុំ Malamfatori បាន​បើក​ប្រតិបត្តិការ​បោសសំអាត​ទ្រង់ទ្រាយ​ធំ​នៅ​ជុំវិញ​តំបន់ Lake Chad Basin បំផ្លាញ​ជំរុំ​ភេរ​វករ និង​កន្លែង​លាក់ខ្លួន​របស់​ភេរវ​ករ​ជាច្រើន​កន្លែង​នៅ​ទីតាំង​ចំនួន​ប្រាំ​ផ្សេងគ្នា​នៅ​តំបន់ Kukawa ក្នុង​ខេត្ត Borno។

លោក​មានប្រសាសន៍ថា យោធា​ដែល​ធ្វើការ​រួមគ្នា​ជាមួយ​ភ្នាក់ងារ​សន្តិសុខ​ដទៃទៀត​មានការ​ប្តេជ្ញាចិត្ត​យ៉ាងខ្ពស់​ក្នុងការ​បញ្ចប់​កុបកម្ម និង​បញ្ហា​ប្រឈម​សន្តិសុខ​ផ្សេងទៀត​នៅក្នុង​ប្រទេស។ លោក​ជំរុញ​ឱ្យ​ប្រជាជន​នៅ​តំបន់​ភាគ​ឥសាន​បន្ត​សហការ​ជាមួយ​កងទ័ព​ដោយ

ផ្តល់​មាន​ព័ត៌មាន និង​ប្រភព​គួរឱ្យ​ទុកចិត្ត ដែល​នឹង​អាចជួយ​ដល់​កម្លាំង​ទ័ព​ក្នុង​ការអនុវត្ត​ប្រតិបត្តិ​ការ​របស់​ពួកគេ។

សកម្មប្រយុទ្ធ Boko Haram បាន​ព្យាយាម​បង្កើត​រដ្ឋ​អ៊ីស្លាម​មួយ​នៅ​ភាគ​ឥសាន​នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា​ចាប់តាំងពី​ឆ្នាំ២០០៩ ដោយ​ពង្រីក​ការវាយប្រហារ​របស់ខ្លួន​ទៅកាន់     បណ្តា​ប្រទេស​នៅ​តំបន់ Lake Chad Basin ដែល​បង្ហាញ​ពី​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​មនុស្សធម៌ និង​អភិបាលកិច្ច ដ៏​ធំធេង​ចំពោះ​ប្រទេស​នានា​រួមមាន​ប្រទេស​នី​ហ្សេ​រី​យ៉ា ឆាដ​កា​មេ​រូ​ន បេ​ណាំង និង​នី​ហ្សេ។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here