កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់បានប្រកាសបើកប្រតិបត្តិការថ្មីប្រឆាំងនឹងក្រុម ISIS ដែលស្ថិតនៅតំបន់វាលខ្សាច់ភាគខាងជើងរដ្ឋធានីបាដាដ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបាននិយាយថាប្រតិបត្តិការថ្មីនេះផ្តោតលើការតាមប្រមាញ់ក្រុមសកម្មប្រយុទ្ធ ISiS ដែលស្ថិតនៅក្នុងតំបន់រវាងខេត្ត Salahaddin និងខេត្ត Diyala។
សេចក្តីថ្លែងការណ៍បានសម្តែងក្តីសង្ឃឹមក្នុងការសម្អាតតំបន់នានារវាងភ្នំHamrin និងជ្រលងភ្នំ Zaghitoon ដែលជាកន្លែងដែលគេជឿថាក្រុមសកម្មប្រយុទ្ធ ISIS កំពុងលាក់ខ្លួន។
គួរបញ្ជាក់ថាកងកម្លាំងអ៊ីរ៉ាក់នៅតែបន្តប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយម ISIS បើទោះបីជាប្រទេសរបស់ពួកគេបានប្រកាសជ័យជម្នះពេញលេញលើក្រុម IS កាលពីឆ្នាំ២០១៧ ក្នុងអំឡុងពេលដែលលោក Haider al-Abadi នៅជានាយករដ្ឋមន្ត្រីក៏ដោយ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០