ប្រទេស​អ៊ីរ៉ង់​បង្ហាញ​មី​ស៊ី​ល​ផ្លោង​ថ្មី​ចម្ងាយ ៧០០គីឡូម៉ែត្រ

0

ភ្នាក់ងារ​សារព័ត៌មាន Tasnim រាយការណ៍​ថា នៅ​ថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្មាំ​បដិវត្តអ៊ីស្លាម​អ៊ីរ៉ង់ (IRGC) បានបង្ហាញ​កាំជ្រួច​មី​ស៊ី​ល​ផ្លោង​ថ្មី​មួយ​របស់​កងទ័ពជើងទឹក។

មី​ស៊ី​ល​នោះ​មាន​ឈ្មោះថា Zolfaqar Basir ត្រូវគេ​ដាក់​បង្ហាញ​នៅ​ឧទ្យាន​ជាតិ​អវកាស​នៅក្នុង​រដ្ឋធានី Tehran នៅ​ព្រឹក​ថ្ងៃអាទិត្យ។ Zolfaqar Basir អាច​បាញ់​បាន​ចម្ងាយ ៧០០គីឡូម៉ែត្រ។

លោក Hossein Salami មេបញ្ជាការ​របស់ IRGC មានប្រសាសន៍ថា៖“យើង​អាច​ប្រែក្លាយ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ទៅជា​ឱកាស​មួយ​សម្រាប់​ការជំរុញ​វឌ្ឍនភាព​នៅក្នុង​ឧស្សាហកម្ម​ការពារជាតិ” ។

នៅ​ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា IRGC ឧទ្យាន​ជាតិ​អវកាស​បាន​បើក​ដំណើរការ ដោយ​ទីនោះ​ជា​កន្លែង​តាំងពិព័រណ៍​អចិន្ត្រៃយ៍​សម្រាប់​សមិទ្ធិផល​លំហ​អាកាស​របស់​IRGC ។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here