ក្រុម​តា​លី​បង់​វាយប្រហារ​ទៅលើ​ស្រុក​មួយ​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថានបណ្តាល​ឲ្យ​សមាជិក​របស់​ពួកគេ​ស្លាប់

0

សេចក្តីថ្លែងការណ៍​មួយ​របស់​កងទ័ព​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​ថា ការវាយប្រហារ​របស់​សមាជិក​សកម្មប្រយុទ្ធ​តា​លី​បង់​ទៅលើ​ស្រុក Aliabad នៅ​ភាគ​ខាងជើង​ខេត្ត Kunduz ត្រូវបាន​សមត្ថកិច្ច​ប​ង្ក្រា​ប ហើយ​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​បាន​ដកថយ​វិញ​ក្រោយពី​ពួកគេ​រង​នូវ​គ្រោះថ្នាក់ និង​មាន​សមាជិក​ស្លាប់។

ប្រភព​ដដែល​ញ្ជា​ក់​ឲ្យ​ដឹងថា សមាជិក​ក្រុម​សកម្មប្រយុទ្ធ​បានធ្វើ​ការវាយលុក​យ៉ាងខ្លាំង​ទៅលើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ​នៅក្នុង​ស្រុក Aliabad នៅ​ម៉ោង ៨ព្រឹក ថ្ងៃ​ចន្ទ ប៉ុន្តែ​កងកម្លាំង​សន្តិសុខ​ដែល​ទទួលបាន​ការគាំទ្រ​ដោយ​យន្តហោះ​ប្រយុទ្ធ​បានធ្វើការ​ប្រយុទ្ធ​តបត​វិញ និង​បង្ខំ​ឱ្យ​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​ដកថយ​ក្រោយពី​មាន​សមាជិក​សកម្មប្រយុទ្ធ​ចំនួន៨នាក់​ស្លាប់ និង​ចំនួន១២នាក់​ទៀត​រងរបួស។

ប្រភព​ក៏បាន​បន្ថែម​ឲ្យ​ដឹងផង​ដែរ​ថា កងកម្លាំង​រដ្ឋាភិបាល​បាន​បោសសម្អាត​សមាជិក​ក្រុម​បះបោរ​ពី​ភូមិ​ទាំងអស់​នៅក្នុង​ស្រុក និង​បាន​រកឃើញ​រួច​ដោះ​គ្រាប់មីន​ប្រឆាំង​រថក្រោះ និង​គ្រាប់មីន​ប្រឆាំង​មនុស្ស​ចំនួន២៧គ្រាប់​ក្នុងកំឡុងពេល​ធ្វើ​ប្រតិបត្តិការ។

សមាជិក​ក្រុម​តា​លី​បង់​ដែល​បាន​បង្កើន​សកម្មភាព​ខ​ណៈ​ពេល​មាន​កិច្ចចរចា​សន្តិភាព​ជាមួយ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅក្នុង​ទីក្រុង Doha ពុំទាន់​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​ណាមួយ​នៅឡើយ​ទេ។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភព Xinhua ចុះផ្សាយ​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here