កុមារ​ស៊ី​រី៦៨នាក់​ទទួលបាន​ការសង្គ្រោះ​ក្នុង​ប្រតិបត្តិការ​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល

0

នៅ​ថ្ងៃ​ចន្ទ ទី២៨ ម្សិលមិញ​នេះ ប៉ូលិស​តួ​ក​គី​បាន​ជួយសង្គ្រោះ​កុមារ​ស៊ី​រី​ចំនួន៦៨នាក់​ដែល​រង​ការជួញដូរ​ពី​ប្រទេស​ស៊ី​រី និង​បង្ខំ​ឱ្យ​ដើរ​សុំទាន​នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល(Istanbul ) នៅ​ប្រទេស​តួ​ក​គី។

យោងតាម​ប្រភព​ភ្នាក់ងារ​ព័ត៌មាន Demiroren បាន​ឲ្យ​ដឹងថា អង្គភាព​ប៉ូលិស​បាន​បើក​ប្រតិបត្តិការ​ក្នុងពេល​ដំណាលគ្នា​លើ​អាសយដ្ឋាន​ចំនួន០៩នៅ​ទូទាំង​ទីក្រុង​ដើម្បី​ជួយសង្គ្រោះ​កុមារ​ពី​ដៃ​របស់​អង្គការ​ឧក្រិដ្ឋកម្ម​ស៊ី​រី។

ប្រភព Demiroren បញ្ជាក់ថា សមត្ថកិច្ច​ចាប់ឃុំខ្លួន​សមាជិក​ជាប់​សង្ស័យ​របស់​អង្គការ​នេះ​សរុប​ចំនួន២៤ នាក់ ហើយ​កុមារ​ចំនួន ៦៨នាក់​ទទួលបាន​ការជួយ​សង្គ្រោះ​អំឡុង​ប្រតិបត្តិការ​វាយឆ្មក់​នោះ។ សមត្ថកិច្ច​ក៏បាន​រឹបអូស​សាច់ប្រាក់​ចំនួន​ច្រើនជាង ៣២,០០០ ដុល្លារអាមេរិក​នៅក្នុង​អាសយដ្ឋាន​នោះ​ផងដែរ។

សូម​រំលឹក​ផងដែរ​ថា ប្រទេស​តួ​ក​គី​កំពុង​ទទួល​ជនភៀសខ្លួន​ស៊ី​រី​ចំនួន​ច្រើនជាង៣,៧ លាន​នាក់​ទៅ​រស់​នៅលើ​ទឹកដី​របស់​ខ្លួន ដោយ​ជនភៀសខ្លួន​គេ​ភាគច្រើន​រស់នៅក្នុង​ទីក្រុងធំ។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here