សមត្ថកិច្ច​សម្លាប់​សមា​ជិ​ក​សកម្មប្រយុទ្ធ​ចំនួន០២នាក់​នៅក្នុង​ប្រទេសអេ​ហ្ស៊ី​ប

0

ក្រសួងមហាផ្ទៃ​អេ​ហ្ស៊ី​ប​លើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ចន្ទ​ថា សមាជិក​ក្រុម​សកម្មប្រយុទ្ធ​ចំនួន០២នាក់​ត្រូវ​សមត្ថកិច្ច​សម្លាប់​នៅក្នុង​ហេតុការណ៍​វាយឆ្មក់​របស់​ប៉ូលិស​នៅក្នុង​ខេត្ត​មួយ​នៅ​ភាគ​ខាងជើង​រដ្ឋធានី Cairo នៅ​ប្រទេស​អេ​ហ្ស៊ី​ប។

សេចក្តីថ្លែងការណ៍​បន្ថែ​ម​ថា ផ្នែក​សន្តិសុខ​ជាតិ​ទទួលបាន​ដំណឹង​អំពី​ការលាក់ខ្លួន​របស់​សមា​ជិ​ក​សកម្មប្រយុទ្ធ​ចំនួន០២នាក់​នៅក្នុង​តំបន់​លំនៅដ្ឋាន​មួយ​នៅ​ខេត្ត Qalyubia។ ក្រុម​សកម្មប្រយុទ្ធ​កំពុង​រៀបចំ​ផែនការ​ដើម្បី​ធ្វើ​ប្រតិបត្តិ​ការវាយប្រហារ​នៅពេល​ខាងមុខនេះ។

សូម​រំលឹក​ផងដែរ​ថា ប្រទេស​អេ​ហ្ស៊ី​ប​បានចាប់ផ្តើម​ធ្វើ​ប្រតិបត្តិការ​នៅ​ទូទាំងប្រទេស​ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បី​លុបបំបាត់​ការវាយប្រហារ​ភេរវកម្ម​ប្រឆាំង​សន្តិសុខ​ដែល​កំណត់​គោលដៅ​ខ្លាំង​នៅ​ភាគ​ខាងជើង​តំបន់ Sinai ដោយបាន​សម្លាប់​សមាជិក​សកម្មប្រយុទ្ធ​ច្រើនជាង​ចំនួន ១ ០០០ នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here