ការិយាល័យរបស់លោក Johnson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថានាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានប្រាប់ប្រធានាធិបតីទួរគីលោក Tayyip Erdogan កាលពីថ្ងៃចន្ទនេះថាលោកមានការព្រួយបារម្ភអំពីភាពតានតឹងនៅភាគខាងកើតមេឌីទែរ៉ាណេ និង ស្វាគមន៍ព័ត៌មានដែលតួកគី និងក្រិកបានយល់ព្រមក្នុងការចរចា។
សម្ព័ន្ធមិត្តណាតូក្រិក និងតួកគីដែលស្ថិតក្នុងបញ្ហាជាច្រើនបានព្រមព្រៀងគ្នាបន្តកិច្ចពិភាក្សាស្វែងយល់អំពីការទាមទារដែនសមុទ្រដែលមានជម្លោះបន្ទាប់ពីមានភាពតានតឹងជាច្រើនសប្តាហ៍។
លោកនាយករដ្ឋមន្ត្រីបានសម្តែងការព្រួយបារម្ភចំពោះភាពតានតឹងថ្មីៗនៅសមុទ្រមេឌីទែរ៉ាណេខាងកើត។ ការិយាល័យរបស់លោក Johnson បាននិយាយថាគាត់បានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីភាពស្ងប់ស្ងាត់ និងស្វាគមន៍ចំពោះព័ត៌មានដែលប្រទេសទួរគី និងក្រិកបានព្រមព្រៀងចរចា។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០