ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​សម្លាប់​ជន​ស៊ីវិល៥នាក់​នៅ​ជិត​អាកាសយានដ្ឋាន​បា​ដា​ដ

0

ក្រសួងការពារជាតិ​អ៊ីរ៉ាក់​បាន​និយាយថា​ជន​ស៊ីវិល៥នាក់​ក្នុងនោះ​មាន​ស្ត្រី២នាក់ និង​កុមារ៣ នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ក្បែរ​អាកាសយានដ្ឋាន​បា​ដា​ដ កាលពី​ថ្ងៃ​ច័ន្ទ​នេះ។

បញ្ជាការ​ប្រតិបត្តិការ​ចម្រុះ​របស់​ក្រសួង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​រ៉ុក្កែត Katyusha ចំនួន២គ្រឿង​បាន​ធ្លាក់ចុះ​នៅលើផ្ទះ​មួយកន្លែង​ស្ថិតនៅ​តំបន់ Radwaniyah។

ក្រសួង​បាន​និយាយថា​ក្មេង២នាក់​ផ្សេងទៀត​បាន​រងរបួស​នៅក្នុង​ការវាយប្រហារ​នេះ។ គ្រាប់​រ៉ុក្កែត​ត្រូវបាន​បាញ់​ចេញពី​សង្កាត់ Jihad ក្នុង​រដ្ឋធានី​បា​ដា​ដ។

គួរ​បញ្ជាក់ថា​ក្រុម​សកម្មប្រយុទ្ធ​បាននិងកំពុង​វាយលុក​មូលដ្ឋាន​យោធា​អ៊ីរ៉ាក់​ជា​ញឹកញយ​ដែលមាន​ទីបញ្ជាការ​កង​ទ័ព​អាមេរិក ស្ថានទូត​អាមេរិក និង​ស្ថានទូត​បរទេស​មួយចំនួន​ទៀត​ស្ថិតនៅ​តំបន់​បៃតង​ដែលមាន​កំពែង​ដ៏​រឹងមាំ​ក្នុង​រដ្ឋធានី​បា​ដា​ដ​នេះ។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់

LEAVE A REPLY

Please enter your comment!
Please enter your name here