ក្រុមអ្នកស៊ើបអង្កេតកំពុងស្វែងរកព័ត៌មាន បន្ទាប់ពីរបាយការណ៍ នៅក្នុងហេតុការណ៍គ្រាប់បែកបំពង់មួយដែលស្ថិតនៅក្នុងតំបន់ McGarvey Court នៃទីក្រុង Derry ថ្ងៃនេះ។
តំបន់ McGarvey Court ដែលមានទីតាំងនៅជិតនឹងកងពលតូច នៃមាតុទឹក Waterside ។
ពលបាល Richard Richard Donnell បាននិយាយថា “ឧប្បត្តិហេតុនេះត្រូវបានរាយការណ៍ទៅប៉ូលិស នៅពេលរកឃើញឧបករណ៍សង្ស័យនៅរសៀលនេះផងដែរ” ។
លោកបានមានប្រសាសន៍ថា “ក្រុម ATO បានចាត់ឲ្យទៅកន្លែងកើតហេតុ និងវត្ថុដែលត្រូវបានរកឃើញនៅតំបន់នោះ ដោយធ្វើការពិពណ៌នាអំពីឧបករណ៍ផ្ទុះនេះ និងត្រូវនាំយកទៅឆ្ងាយសម្រាប់ការត្រួតពិនិត្យបន្ថែមទៀត” ។
“ជាមួយនេះ ត្រូវគេជឿជាក់ថាឧបករណ៍នេះអាចនឹងផ្ទុះផ្នែកខ្លះរួចមកហើយ ដែលការខូចខាតបន្តិចបន្តួចនៅក្នុងសួនច្បារនៅតំបន់នោះ ក៏ប៉ុន្តែគ្មាននរណាម្នាក់រងរបួសនោះទេ។
សូមបញ្ជាក់ថា ការសាកសួរកំពុងបន្ត និងក្រុមអ្នកស៊ើបអង្កេតកំពុងអំពាវនាវដល់អ្នកដែលបានឃើញអ្វីគួរឱ្យសង្ស័យ សូមធ្វើការទាក់ទងទៅកាន់ប៉ូលិសតាមរយៈលេខ ១០១ នេះបើយោងតាមការដកស្រង់លេខ ១១៥៩ ២៨/៩/២០៕
អ្នកប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មានពី DerryNow.com ចេញផ្សាយថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០