តួ​ក​គី​បដិសេធ​ការបាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​ប្រទេស​អា​មេ​នី

0

ប្រទេស​តួ​ក​គី​បាន​បដិសេធ​នៅ​ថ្ងៃ​អង្គារ​នេះ​ចំពោះ​ការអះអាង​របស់​ប្រទេស​អា​មេ​នី​ដែលថា​យន្តហោះ​ចម្បាំង F-16 របស់​តួ​ក​គី​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង Su-25 របស់​ប្រទេស​អា​មេ​នី​អំឡុងពេល​មាន​ជម្លោះ​រវាង​ប្រទេស​អា​មេ​នី និង​ប្រទេស​អាល់​ស៊ៃ​ប៉ៃ​ហ្ស​ង់។

លោក Fahrettin Altun នាយក​ផ្នែក​ទំនាក់ទំនង​របស់​ប្រធានាធិបតី​តួ​ក​គី​និយាយថា៖ “ការអះអាង​ដែលថា​ប្រទេស​តួ​ក​គី​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​អា​មេ​នី​គឺ​មិន​ពិត​ទេ។

សូម​រំលឹក​ផងដែរ​ថា ប្រទេស​អា​មេ​នី និង​អាល់​ស៊ែ​បៃ​ហ្ស​ង់​ប្រឈមមុខ​ដាក់គ្នា​លើ​តំបន់ភ្នំ Nagorno-Karabakhពី​ឆ្នាំ១៩៨៨មក។កិច្ចចរចា​សន្តិភាព​ធ្វើឡើង​នៅ​ឆ្នាំ១៩៩៤ក្រោយពី​មាន​បទ​ឈប់​បាញ់​គ្នា ប៉ុន្តែ​នៅមាន​ការប៉ះទង្គិច​គ្នា​បន្តិចបន្តួច​តាម​ព្រំដែន។

ជម្លោះ​ប្រដាប់អាវុធ​ថ្មី​ផ្ទុះឡើង​សារជាថ្មី​នៅ​ព្រឹក​ថ្ងៃអាទិត្យ​តាម​បណ្តាញ​ទំនាក់ទំនង​នៅ​តំបន់ Nagorno និង​Karabakh។ គេ​រាយការណ៍​ថា ការប៉ះទង្គិច​គ្នា​ដែល​កំពុង​កើតឡើង​នេះ​បាន​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់ និង​ខាតបង់​យ៉ាងធ្ងន់ធ្ងរ។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here