ប្រទេស​ស៊ី​រី​បដិសេធ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ប្រទេស​អ៊ីស្រាអែល

0

ក្រសួងការបរទេស​ស៊ី​រី​បញ្ជា​ក់នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី០១ ម្សិលមិញ​ថា ប្រទេស​ស៊ី​រី​នៅតែ​បន្ត​ប្រឆាំង​ចំពោះ​កិច្ចព្រមព្រៀង​សន្តិភាព ឬ​សន្ធិសញ្ញា​ណាមួយ​ជាមួយ​ប្រទេស​អ៊ីស្រាអែល​ដរាបណា​ពួកគេ​មិនអាច​ដណ្តើមយក​ទឹកដី​ដែល​កាន់កាប់​ដោយ​អ៊ីស្រាអែល​មកវិញ​បាន។

ក្រសួង​លើកឡើងថា បើ​មាន​កិច្ចព្រមព្រៀង​ណាមួយ​ធ្វើឡើង​ជាមួយនឹង​នឹង​ប្រទេស​អ៊ី​ស្រាអែល​គឺ​ធ្វើឱ្យ​អន្តរាយ​ដល់​ប្រទេស​អារ៉ាប់​ដែលជា​បញ្ហា​ចម្បង​របស់​ប្រទេស​ប៉ា​ឡេ​ស្ទី​ន។

សេចក្តីថ្លែងការណ៍​នោះបាន​សង្កត់ធ្ងន់ថា ជំហរ​របស់​ប្រទេស​ស៊ី​រី​បាន​ប្រឆាំងនឹង​អ្នក​ដែល​បាន​ចុះហត្ថលេខា ហើយ​ថែមទាំង​នឹង​មានបំណង​ចុះហត្ថលេខា​នាពេល​អនាគត​លើ​កិច្ចព្រមព្រៀង ដែល​មិនបាន​ផ្តល់នូវ​សិទ្ធិ​កាន់កាប់ និង​ការគ្រប់គ្រង​ដី​មកវិញ។

សេចក្តីថ្លែងការណ៍​នោះ​ប្រឆាំង​ជំហាន​នៃ​កិច្ចព្រមព្រៀង​សន្តិភាពថ្មីៗរវាង​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​ប្រទេស​អ៊ីស្រាអែល ក៏ដូចជា​ប្រទេស​ផ្សេងទៀត​ដែល​បាន​ចុះហត្ថលេខា​រវាង​ប្រទេស​បា​រ៉ែ​ន និង​ប្រទេស​អ៊ីស្រាអែល។

ប្រទេស​ស៊ី​រី និង​អ៊ីស្រាអែល​ជា​អ្នកបង្ក​ជម្លោះ​ជាពិសេស​នៅពេលដែល​ប្រទេស​អ៊ីស្រាអែល​បាន​កាន់កាប់​តំបន់ Golan Heights នៅ​ឆ្នាំ ១៩៦។ នៅ​ថ្ងៃ​ពុធ ទី៣១ ខែកញ្ញា អ្នកតំណាង​អចិន្ត្រៃយ៍​របស់​ប្រទេស​ស៊ី​រី​ប្រចាំ​អង្គការសហប្រជាជាតិ​លោក Hussam Eddin Ala បាន​រំលឹក​ឡើងវិញ​នូវ​ការទាមទារ​របស់​ប្រទេស​ស៊ី​រី​ក្នុងការ​បញ្ចប់​ការកាន់កាប់​របស់​ប្រទេស​អ៊ីស្រាអែល​លើ​តំបន់ Golan Heights៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here