រ៉ុក្កែត២គ្រាប់​បាន​ធ្លាក់​នៅ​រដ្ឋធានី​បា​ដា​ដ​តែ​ពុំមាន​អ្នកស្លាប់ និង​របួស

0

យោធា​អ៊ីរ៉ាក់​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​នេះ​ថា​គ្រាប់​រ៉ុក្កែត Katyusha ២គ្រាប់​បាន​ធ្លាក់​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​នេះ​ស្ថិតនៅក្នុង​តំបន់ Jadiriya នៃ​រដ្ឋធានី​បា​ដា​ជិត​តំបន់​បៃតង​ដ៏​រឹងមាំ​ដោយ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រងគ្រោះថ្នាក់។

យោធា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា​គ្រាប់​រ៉ុក្កែត​មួយ​គ្រាប់​បាន​ធ្លាក់​នៅ​ជិត​សណ្ឋាគារ Babylon។

យោធា​អ៊ីរ៉ាក់​បាន​ស្តីបន្ទោស​ក្រុម​ភេរវ​ករ​ចំពោះ​ការវាយប្រហារ​នេះ និង​បាន​និយាយថា​រ៉ុក្កែត​ត្រូវបាន​បាញ់​ចេញពី​តំបន់​មួយ​ស្ថិតនៅ​ភាគ​ខាងលិច​នៃ​រដ្ឋធានី។

គួរ​បញ្ជាក់ថា​រ៉ុក្កែត​ផ្លោង​ចេញ​ជា​ទៀងទាត់​ដោយ​ឆ្លងកាត់​ទន្លេ Tigris ឆ្ពោះទៅកាន់​តំបន់​បៃតង​ដែលមាន​ការការពា​រយ៉ា​ង​ខ្លាំង​ដែលមាន​អគារ​រដ្ឋាភិបាល និង​បេសកកម្ម​បរទេស​រួមទាំង​ស្ថានទូត​អាមេរិក។

នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក Mustafa Al-Kadhimi បាន​សន្យា​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​អ្នកការទូត​ជាន់ខ្ពស់​ដើម្បី​ការពារ​បេសកកម្ម​បរទេស និង​កំណត់​ការកាន់កាប់​អាវុធ​ដល់​កងកម្លាំង​របស់រ​ដ្ឋ​បន្ទាប់ពី​មានការ​គំរាមកំហែងរ​បស់​សហរដ្ឋអាមេរិក​ក្នុង​ការបិទ​ស្ថានទូត​របស់ខ្លួន​នៅក្នុង​រដ្ឋធានី។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់
ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here