គ្រាប់បែក​ក្នុង​រថយន្ត​ផ្ទុះឡើង​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្លាប់​មនុស្ស០៨ នាក់

0

នៅ​ថ្ងៃ​ចន្ទ​នេះ មាន​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​រថយន្ត​មួយ​បាន​កើតឡើង​នៅក្នុង​ទីក្រុង Mehtarlam នៅ​ខេត្ត Laghman ភាគ​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។ ប៉ូលិស​ក្នុង​តំបន់​បញ្ជាក់ថា យ៉ាងហោចណាស់​មនុស្ស​ចំនួន០៨នាក់​ស្លាប់ និង​មនុស្ស​ចំនួន ២៨នាក់​ផ្សេងទៀត​រងរបួស។

មន្ត្រីប៉ូលិស​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា៖ “ការផ្ទុះ​នេះ​កើតឡើង​នៅ​ម៉ោង ១០ព្រឹក​ម៉ោង​ក្នុង​តំបន់។ ការ​បំផ្ទុះ​នេះ​បានកំណត់​គោលដៅ​ទៅលើ​ក្បួន​រថយន្ត​របស់​អភិបាលខេត្ត​ដែល​បើកបរ​តាម​ដងផ្លូវ។ មន្ត្រីប៉ូលិស​សម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា លោក​អភិបាល​បានគេច​ចេញពី​ការវាយប្រហារ ប៉ុន្តែ​អ្នក​ថ្មើរជើង និង​ប៉ូលិស​ដែល​យាម​ក្បួន​រថយន្ត​បាន​រង​ផលប៉ះពាល់” ៕

អ្នកនាំពាក្យ​ប៉ូលិស​ខេត្ត Shafi អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ថា អ្នក​ថ្មើរជើង​ចំនួន០៦នាក់​ស្លាប់ និង​ជន​ស៊ីវិល​ចំនួន ២៦នាក់​បាន​រងរបួស។ អ្នករងរបួស​ត្រូវរ​ថយ​ន្តសង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ និង​រថយន្ត​ឯកជន​ដឹក​ទៅ​មន្ទីរពេទ្យ​ខេត្ត។ អ្នករងរបួស​ខ្លះ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។ អ្នកនាំពាក្យ​និយាយថា “ប៉ូលិស​ពីរ​នាក់​នៅក្នុង​ក្បួន​រថយន្ត​បាន​ស្លាប់ និង​ពីរ​នាក់​ផ្សេងទៀត​បាន​រងរបួស” ។

កងកម្លាំង​សន្តិសុខ​បាន​ឡោមព័ទ្ធ​តំបន់​នោះ​សម្រាប់​វិធានការ​ការពារ។ មន្ត្រីប៉ូលិស​បាន​និយាយថា ហេតុការន៍​ផ្ទុះ​នោះបាន​បណ្តាលឱ្យមាន​ផ្សែងក្រាស់ៗជាច្រើន​ឡើងទៅ​លើ​មេឃ និង​បង្កឱ្យមាន​ការភិតភ័យ​ស្លន់ស្លោ។ ការផ្ទុះ​នេះ​ក៏បាន​បំផ្លាញ​នៅក្នុង​ទីក្រុង​ចម្ងាយ ៩០គីឡូម៉ែត្រ​ភាគ​ខាងកើត​នៃ​រដ្ឋធានី​រប​ស់​ប្រទេស​នេះ​ផងដែរ។

ពុំទាន់​មាន​ក្រុម​ណាមួយ​ចេញមុខ​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​ទេ។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here