ក្រុម​សកម្មប្រយុទ្ធ al-Shabab ចំនួន ១០ នាក់​ត្រូវ​ទាហាន​សម្លាប់​នៅ​ភាគខាងត្បូង​ប្រទេស​សូ​ម៉ាលី

0

ក្រុមមន្ត្រី​និយាយថា នៅ​ថ្ងៃ​អង្គារ ទី០៦ ម្សិលមិញ​នេះ កងទ័ព​ជាតិ​សូ​ម៉ាលី​បានសម្លាប់​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​អាល់​សា​បាប​ចំនួន ១០នាក់​ដោយ​ក្នុងនោះ​មាន​មន្ត្រីជាន់ខ្ពស់​ចំនួន​ពីរ​នាក់ ក្រោយពី​ពួកគេ​បានធ្វើ​ប្រតិបត្តិការ​នៅ​ទីតាំង​ជាច្រើន​ជិត​ទីក្រុង Barire នៅក្នុង​តំបន់ Lower Shabelle នៅ​ភាគខាងត្បូង​ប្រទេស​សូ​ម៉ាលី។

មេបញ្ជាការ​កងទ័ព SNA នៅ​តំបន់​នោះ​គឺ​លោក Ahmed Hassan Siyad បាន​ប្រាប់​វិទ្យុ​យោធា Mogadishu ថា កងកម្លាំង​ថែមទាំង​បាន​រំដោះ​ទីតាំង​ជាច្រើន​នៅជាប់​តំបន់កណ្តាល Shabelle ផងដែរ។

លោក​ពុំ​បានធ្វើ​អត្ថាធិប្បាយ​ទេ​ថា​មាន​អ្នកស្លាប់ និង​របួស​នៅ​ខាង​ភាគី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឬ​យ៉ាងណា​នោះ។

កម្លាំង​រដ្ឋាភិបាល​បាន​បង្កើន​ប្រតិបត្តិការ​ប្រឆាំងនឹង​ក្រុម​ជ្រុលនិយម​អាល់​សា​បាប​នៅ​តំបន់​ភាគខាងត្បូង​ប៉ុន្តែ​ក្រុម​សកម្មប្រយុទ្ធ​នៅតែ​លាក់ខ្លួន​នៅតាម​តំបន់​ជនបទ​ដោយ​ធ្វើការ​ស្ទាក់ចាប់ និង​ដាំ​គ្រាប់មីន។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here