មនុស្ស០៤នាក់​រងរបួស​ក្នុង​ហេតុការណ៍​វាយប្រហារ​លើ​ឡានក្រុង​ក្នុងប្រទេស​កេ​ន​យ៉ា តាម​បណ្តោយ​ព្រំដែន​ប្រទេស​សូ​ម៉ាលី

0

ប៉ូលិស​និយាយថា នៅ​ថ្ងៃ​អង្គារ ទី០៦ ខែតុលា​នេះ មាន​អ្នកដំណើរ​ចំនួន០៤នាក់​រងរបួស​នៅពេលដែល​ខ្មាន់កាំភ្លើង​វាយឆ្មក់​លើ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយ​នៅក្នុង​ស្រុក Mandera នៃ​ប្រទេស​កេ​ន​យ៉ា​នៅតាម​បណ្តោយ​ព្រំដែន​សូ​ម៉ាលី។

លោក Rono Bunei មេបញ្ជាការ​ប្រចាំ​តំបន់​ភាគ​ឥសាន​បានបញ្ជាក់​ពី​ឧប្បត្តិ​ហេតុនេះ​ដោយនិយាយ​ថា ជនសង្ស័យ al-Shabab បាន​បាញ់​លើ​រថយន្តក្រុង​ដោយ​ប្រើ​គ្រាប់កាំភ្លើង​នៅក្នុង​តំបន់ ​Kutulo ភាគ​ឥសាន​នៃ​ប្រទេស​កេ​ន​យ៉ា។

តំបន់ Kutulu ទីតាំង​ដែលមាន​ការវាយប្រហារ​កើតឡើង​នោះ គេ​ឃើញ​មានការ​វាយប្រហារ​ជាច្រើន​ចេញពី​ក្រុម​ជនសង្ស័យ​ជា​សកម្មប្រយុទ្ធ​អាល់​សា​បាប។

សូម​រំលឹក​ផងដែរ​ថា តំបន់​ភាគ​ឥសាន​របស់​ប្រទេស​កេ​ន​យ៉ា​ធ្លា​ប់រង​ការវាយប្រហារ​ពី​គ្រាប់បែកដៃ និង​កាំភ្លើង​ជាច្រើន​នៅ​ឆ្នាំ​ចុង​ក្រោយនេះ ចាប់តាំងពី​ប្រទេស​កេ​ន​យ៉ា​បាន​យក​កងទ័ព​របស់ខ្លួន​ទៅកាន់​ប្រទេស​សូ​ម៉ាលី​នៅ​ឆ្នាំ២០១១ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ជីវពល​អាល់​សា​បាប។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here