សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ជំរុញ​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​ទួរគី​ជុំវិញ​ប្រព័ន្ធ​មី​ស៊ី​ល​របស់​រុស្ស៊ី

0

សាធារណរដ្ឋ និង​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ប្រជាធិបតេយ្យ​ម្នាក់​បាន​អំពាវនាវ​នៅ​ថ្ងៃ​ពុធ​នេះ​ឲ្យ រដ្ឋបាល​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​ទួរគី​ជុំវិញ​ការទិញ​ប្រព័ន្ធ​ប្រឆាំង​យន្ដហោះ S-៤០០ របស់​រុស្ស៊ី​បន្ទាប់ពី​មាន​របាយការណ៍​ថា​ប្រទេស​តួ​ក​គី​ប្រហែលជា​កំពុង​រៀបចំ​ផែនការ​សាកល្បង​ដ៏​ទូលំទូលាយ​មួយ។

លោក Lankford និង​លោក Chris Van Hollen បាន​សរសេរ​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Mike Pompeo ដោយ​សួរ​អំពី​របាយការណ៍​នេះ និង​និយាយថា​ទីក្រុង​វ៉ាស៊ីនតោន​បរាជ័យ ក្នុងការ​ចាត់វិធានកា​រយ៉ា​ង​ម៉ឺងម៉ាត់​ចំពោះ​ការទិញ S-400 ពី​សំណាក់​តួ​ក​គី។

សហរដ្ឋអាមេរិក​បាន​និយាយថា​ប្រទេស​តួ​ក​គី​ប្រឈម​នឹង​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ប្រសិនបើ​ខ្លួន​ដាក់ពង្រាយ S-400s ដែល​ផលិត​នៅ​រុស្ស៊ី ប៉ុន្តែ​ខណៈ​នេះ​មិនទាន់បាន​ដាក់ទណ្ឌកម្ម​ទាំងនោះ​នៅឡើយ​ទេ។ ក្រសួងការបរទេស​មិនបាន​ឆ្លើយតបភ្លាមៗចំពោះ​សំណើសុំ​ការអត្ថាធិប្បាយ​លើ​លិខិត​នោះទេ។

ទីភ្នាក់ងារ​ព័ត៌មាន Bloomberg បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​នេះ​ថា​ប្រទេស​ទួរគី​គ្រោង​នឹងធ្វើ​ការសាកល្បង​ដ៏​ទូលំទូលាយ​មួយ​នៃ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-400។

ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here