ការិយាល័យប្រឆាំងភេរវកម្មរបស់អង្គការសហប្រជាជាតិ (UNOCT) កាលពីថ្ងៃអង្គារបានចុះកិច្ចព្រមព្រៀងជាមួយប្រទេសម៉ារ៉ុក ស្តីពីការបង្កើតការិយាល័យកម្មវិធី UNOCT នៅរដ្ឋធានីរ៉ាបាត ដើម្បីកសាងសមត្ថភាពប្រឆាំងភេរវកម្ម និងកិច្ចសហប្រតិបត្តិការនៅអាហ្វ្រិក។
កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាតាមរយៈសន្និសីទវីដេអូដោយអគ្គលេខាធិការរង UNOCT លោក Vladimir Voronkov និងរដ្ឋមន្ត្រីក្រសួងការបរទេសម៉ារ៉ុកលោក Nasser Bourita នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេសម៉ារ៉ុក News Agency MAP។
លោក Voronkov បានមានប្រសាសន៍ថាការិយាល័យ UNOCT នឹងផ្តល់ការបណ្តុះបណ្តាលក្នុងការប្រឆាំងភេរវកម្ម។ ការអនុវត្តន៏ច្បាប់, ការគ្រប់គ្រងសន្តិសុខតាមព្រំដែន, ការការពារវត្តមានរបស់អច្ចន្តិកជន និងសិទ្ធិមនុស្សក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
News Agency MAP បានដកស្រង់សំដីរបស់លោក Voronkov ថា នេះជាមជ្ឈមណ្ឌល “ច្នៃប្រឌិតថ្មី” នៃរចនាសម្ព័ន្ធ ដែលនឹងជួយរដ្ឋអាហ្វ្រិកធ្វើបច្ចុប្បន្នភាពសកម្មភាពប្រឆាំងភេរវកម្មធ្វើឱ្យពួកគេកាន់តែមានប្រសិទ្ធភាព។
សម្រាប់ផ្នែករបស់គាត់លោក Bourita បាននិយាយថា មជ្ឈមណ្ឌលនេះនឹងប្រឈមមុខនឹងបញ្ហាប្រឈមនានា ដោយសារការកើនឡើងការគំរាមកំហែងភេរវកម្មដែលកំពុងកើនឡើងនៅអាហ្វ្រិក។ ហើយលោកបានបន្ថែមថាមជ្ឍមណ្ឌលមានគោលបំណង “ពង្រឹងសមត្ថភាពរដ្ឋជាសមាជិក តាមរយៈការអភិវឌ្ឍន៍កម្មវិធីបណ្តុះបណ្តាលជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម”៕
អ្នកប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មានពី CGTN Africa ចេញផ្សាយថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០