កងកម្លាំង​ប្រទេស​អា​មេ​នី​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​អា​ស៊ែ​បៃ​ហ្ស​ង់​ចំនួន០៧គ្រឿង

0

លេខាធិការ​ក្រសួងការពារជាតិ​ប្រទេស​អា​មេ​នី លោកស្រី Shushan tepanyan មានប្រសាសន៍ថា នៅ​ល្ងាច ថ្ងៃ​ព្រហស្បតិ៍ ទី០៨ ខែតុលា កងកម្លាំងប្រដាប់អាវុធ​នៃ​ប្រទេស​អា​មេ​នី​បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូ​ន​ចំនួន០៧គ្រឿង​នៅ​ជិត​ទីក្រុង Vardenis របស់​ប្រទេស​អា​មេ​នី។

ការប៉ះទង្គិច​គ្នា​ជាថ្មី​រវាង​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ និង​ប្រទេស​អា​មេ​នី​ផ្ទុះឡើង​នៅ​ថ្ងៃទី ២៧ ខែកញ្ញា ដោយមាន​ការប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​នៅក្នុង​តំបន់​ដែលមាន​ជម្លោះ Nagorno-Karabakh។ តំបន់​ទាំងនេះ​ធ្លាប់​ប្រឈម​អំពើ​ហឹ​ង្សា​នៅ​រដូវក្តៅ​ឆ្នាំ២០១៤ ក្នុង​ខែមេសា ឆ្នាំ២០១៦ និង​នៅ​ខែកក្កដា​កន្លងមកថ្មីៗនេះ។ ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ និង​ប្រទេស​អា​មេ​នី​បាន​ដាក់ចេញ​ច្បាប់អាជ្ញាសឹក និង​ចាប់ផ្តើម​ខំប្រឹងប្រែង​ប្រមូលផ្តុំ​កម្លាំង​សារជាថ្មី។ ភាគី​ជម្លោះ​ទាំងពីរ​បាន​រាយការណ៍​ពី​ការស្លាប់ និង​របួស ដោយ​ចំណោម​មនុស្ស​ទាំងនោះ​គឺជា​ជន​ស៊ីវិល។

សូម​រំលឹក​ផងដែរ​ថា ជម្លោះ​រវាង​ប្រទេស​អា​មេ​នី និង​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​លើ​តំបន់​ខ្ពង់រាប Nagorno-Karabakh ផ្ទុះឡើង​នៅ​ខែកុម្ភៈ ឆ្នាំ១៩៨៨ ក្រោយពី​តំបន់ Nagorno-Karabakh ប្រកាស​ដកខ្លួន​ចេញពី​សាធារណរដ្ឋ​សង្គមនិយម​សូ​វៀត​អា​ស៊ែ​បៃ​ហ្ស​ង់។ ក្នុង​ឆ្នាំ១៩៩២ ដល់​ឆ្នាំ១៩៩៤ ភាព​តានតឹង​បាន​ផ្ទុះឡើង និង​មាន​សណ្ឋាន​យោធា​ទ្រង់ទ្រាយ​ធំ​ដើម្បី​ត្រួតត្រា​លើ​ដែនដី​នៅ​ជុំវិញ និង​តំបន់​ចំនួន០៧ជាប់​គ្នា​ក្រោយពី​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​បាត់បង់​ការគ្រប់គ្រង​លើ​តំបន់​ទាំងនោះ។

កិច្ចពិភាក្សា​ស្តីពី​តំបន់​តាំងទី​លំនៅ Nagorno-Karabakh បាន​កំពុងដំណើរការ​ចាប់តាំងពី​ឆ្នាំ១៩៩២ ក្រោម​ការគ្រប់គ្រង​រប​ស់​ក្រុម OSCE Minsk ដែល​ដឹកនាំ​ដោយ​ប្រទេស​សហប្រធាន​ទាំងបី​របស់ខ្លួន​មាន​ប្រទេស​រុស្ស៊ី ប្រទេស​បារាំង និង​សហរដ្ឋអាមេរិក៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន TASS ចុះផ្សាយ​ថ្ងៃ០៩ ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here