រដ្ឋធានីហ្សាកាតារបស់ឥណ្ឌូនេស៊ីនឹងបន្ធូរបន្ថយការទប់ស្កាត់ជំងឺកូរ៉ូណាចាប់ពីថ្ងៃចន្ទនេះ

0

រដ្ឋធានីហ្សាកាតានឹងចាប់ផ្តើមរយៈពេល ២ សប្តាហ៍នៃការទប់ស្កាត់ការឆ្លងមេរោគកូរ៉ូណាពីថ្ងៃចន្ទ (១២ តុលា) បន្ទាប់ពីល្បឿននៃការឆ្លងបានថយចុះក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ។ ទីក្រុងប្រហែល ១១ លាននៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍មួយនេះបានដាក់ការរឹតបន្តឹងផ្នែកសង្គមកាន់តែតឹងរឹងឡើងវិញចាប់ពីពាក់កណ្តាលខែកញ្ញាបន្ទាប់ពីការរីករាលដាលនៃការឆ្លងវីរុសបង្កភាពតានតឹងដល់សេវាកម្មសុខភាពរបស់ខ្លួន។

វិធានការណ៍ថ្មីនេះអនុញ្ញាតឱ្យអាជីវកម្មដែលមិនចាំបាច់ធ្វើការពីចេញពីការិយាល័យ ប៉ុន្តែប្រើតែសមត្ថភាពពាក់កណ្តាលប៉ុណ្ណោះ ខណៈពេលអតិថិជនបរិភោគអាហារនៅភោជនីយដ្ឋានក៏ត្រូវបានកំណត់ត្រឹម ៥០ ភាគរយប៉ុណ្ណោះ។ ឧទ្យាននិងសារមន្ទីរនឹងចាប់ផ្តើមបើកជាមួយនឹងការទប់ស្កាត់មួយចំនួនខណៈពេលដែលអាជីវកម្មទាំងអស់ត្រូវអនុវត្តតាមពិធីសារអនាម័យយ៉ាងតឹងរឹង និងរក្សាទុកទិន្នន័យរបស់ភ្ញៀវទេសចរសម្រាប់គោលបំណងការតាមដានទំនាក់ទំនង។

លោក Baswedan បានបន្ថែមទៀតថាការបន្ធូរបន្ថយនេះបានកើតឡើងបន្ទាប់ពីការធ្លាក់ចុះនៃចំនួនអ្នកធ្វើតេស្តវិជ្ជមានចំពោះវីរុសនេះ ខណៈដែលអ្នកជំងឺនៅក្នុងបន្ទប់ថែទាំនៅហ្សាកាតាមានអត្រាធ្លាក់ចុះដល់ ៦៧ ភាគរយនៅត្រឹមថ្ងៃសៅរ៍ពី ៨៣ ភាគរយនៅថ្ងៃទី ១៣ ខែកញ្ញានេះ៕

ប្រភពព័ត៌មាន៖ Channelnewsasia

LEAVE A REPLY

Please enter your comment!
Please enter your name here