យ៉ាងហោចណាស់​មនុស្ស​ចំនួន១២នាក់​ស្លាប់​នៅក្នុង​ការវាយប្រហារ​ប្រដាប់អាវុធ​នៅក្នុង​ប្រទេស​អេ​ត្យូ​ពី

0

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី១២ ការវាយប្រហារ​មួយ​បាន​កើតឡើង​នៅក្នុង​តំបន់ Benishangul-Gumuz ភាគ​ខាងលិច​នៃ​ប្រទេស​អេ​ត្យូ​ពី បណ្តាល​ឲ្យ​មនុស្ស​ចំនួន១២នាក់​ស្លាប់។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​លោក Gashu Dugaz ប្រធានការិយាល័យ​សន្តិ​សុខ និង​សន្តិសុខ​រដ្ឋបាល​ប្រចាំ​តំបន់ Benishangul-Gumuz បញ្ជាក់ថា ការវាយប្រហារ​ប្រដាប់​ដោយ​អាវុធ​នៅក្នុង​តំបន់ Mandura និង​តំបន់ Metekel កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​បណ្តាលឱ្យ​មនុស្ស​ចំនួន១២នាក់​ស្លាប់។

លោក Dugaz មានប្រសាសន៍ថា មនុស្ស​ម្នាក់​ផ្សេងទៀត​ដែល​រងរបួស​នៅក្នុង​ការវាយប្រហារ​កំ​ពុង​ទទួល​ការព្យាបាល​នៅតាម​មណ្ឌល​សុខាភិបាល​ក្បែរ​នោះ។ លោក Dugaz បន្ថែមថា ជនល្មើស​ជាប់​សង្ស័យ​បច្ចុប្បន្ន​ស្ថិតនៅក្រោម​ការឃុំ​ឃាំងរ​បស់​កងកម្លាំងសន្តិសុខ​សហព័ន្ធ និង​តំបន់​ដែលមាន​ពង្រាយ​កម្លាំង​ការពារ​អំពើ​ហឹ​ង្សា។

នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​មុន ការវាយប្រហារ​ប្រដាប់​ដោយ​អាវុធ​នៅ​តំបន់ Mandura និង​តំបន់ Metekel នៃ​រដ្ឋ Benishangul-Gumuz បាន​បណ្តាលឱ្យ​មនុស្ស​ចំនួន១៤នាក់ និង​ជនបរទេស​ម្នាក់​ផ្សេងទៀត​ស្លាប់។

សូម​រំលឹក​ផងដែរ​ថា នៅក្នុង​ខែកញ្ញា ការវាយប្រហារ​ប្រដាប់​ដោយ​អាវុធ​នៅក្នុង​តំបន់​តែមួយ​បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ចំនួន២០នាក់​ស្លាប់។ មន្ត្រី​អេ​ត្យូ​ពី​បាន​ថ្លែងថា ការវាយប្រហារ​ប្រដាប់អាវុធ​បានកើត​ឡើង​ម្តង​ហើយ​ម្តងទៀត​ដោយ​កំណត់​គោលដៅ​លើ​ជនជាតិភាគតិច គឺ​ជនជាតិ​អា​ម៉ា​រ៉ា​ស (Amharas)។

អំពើ​ហឹ​ង្សា​រវាង​សមាជិក​ក្រុម​ជនជាតិភាគតិចផ្សេងៗគ្នា​នៅក្នុង​រដ្ឋ Benishangul-Gumuz នៅ​រយៈពេល​ប៉ុន្មាន​ខែថ្មីៗនេះ​បណ្តាលឱ្យ​មនុស្ស​ចំនួន​រាប់រយ​នាក់​ស្លាប់ និង​មនុស្ស​ចំនួន​រាប់ពាន់នាក់​ទៀត​ត្រូវ​ផ្លាស់​ទីលំនៅ។ការប៉ះទង្គិច​គ្នា​ភាគច្រើន​កើតឡើង​ដោយសារ​ការចង់បាន​អំណាច និង​ធនធាន​ដីធ្លី។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រ​ភ​ព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១២ ខែ១០ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here