មន្ត្រី០២នាក់​ត្រូវ​ភេរវ​ករ​សម្លាប់​ក្នុងអំឡុងពេល​ប្រតិបត្តិការ​ប្រឆាំងនឹង​ភេរវកម្ម​របស់​ប្រទេស​រុស្ស៊ី

0

យោងតាម​ប្រភពព័ត៌មាន​ពី​ឆ្មាំ​ជាតិ​របស់​ប្រទេស​រុស្ស៊ី​បានអោយដឹងថា នៅ​ថ្ងៃ​អង្គារ ទី១៣ ម្សិលមិញ មន្ត្រី​អនុវត្ត​ច្បាប់​ចំនួន០២នាក់​ត្រូវ​ភេរវ​ករ​សម្លាប់​ក្នុងកំឡុងពេល​ធ្វើ​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​មួយ​នៅក្នុង​សាធារណរដ្ឋ​ Chechen ប្រទេស​រុស្ស៊ី។

ឆ្មាំ​ជាតិ​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា នៅក្នុង​ប្រតិបត្តិ​ការស្វែងរក​នៅ​ស្រុក Oktyabrsky នៃ​ទីក្រុង Chechen រដ្ឋធានី Grozny មន្ត្រី​អនុវត្ត​ច្បាប់​បាន​ប៉ះទង្គិច​ជាមួយ​ឧក្រិដ្ឋជន​ប្រដាប់អាវុធ ដែល​បណ្តាល​ឲ្យ​មន្ត្រី​ចំនួន០២នាក់​ស្លាប់ និង០១នាក់​ផ្សេងទៀត​រងរបួស។

គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម​និយាយថា ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ស្នើ​ឲ្យ​សុំ​ចុះចាញ់ ប៉ុន្តែ​ពួកគេ​បាន​បាញ់​តប​វិញ ដោយ​បន្ថែមថា​ពួកគេ​ទាំង​បួន​នាក់​នឹង​ប្រឆាំង។

គណៈកម្មាធិការ​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ទីតាំង​កើតហេតុ​កំពុង​ត្រូវ​សមត្ថកិច្ច​ត្រួតពិនិត្យ​ហើយ​ការស៊ើបអង្កេត​កំពុងដំណើរការ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here