កងកម្លាំងប្រដាប់អាវុធ​ហ្វីលីពីន AFP ត្រួតពិនិត្យ​សាលារៀន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដើម្បី​ការពារ​សិស្ស​ពី​ក្រុម​សកម្មប្រយុទ្ធ ASG

0

កងកម្លាំងប្រដាប់អាវុធ​ហ្វីលីពីន (AFP) នឹងធ្វើ​ការឃ្លាំមើល​សាលារៀន និង​បណ្តាញ​សង្គម ដើម្បី​ជ្រើស​រើសយក​កុមារតូចៗការពារ​តាម​អ្វីដែល​អាចធ្វើ​បាន ពី​ក្រុម​សកម្មប្រយុទ្ធ​អា​ប៊ូ​សាយ​យ៉ា​ហ្វ​គ្រុប (ASG) ។

យោធា​ដឹងថា ក្រុម​សកម្មប្រយុទ្ធ ASG កំពុង​ពង្រឹងកម្លាំង​របស់ខ្លួន បន្ទាប់ពី​ការចាប់ខ្លួន​ជា​បន្តបន្ទាប់​នៃ​សមាជិក​ជាន់ខ្ពស់​របស់​ខ្លួន។

នេះ​បើ​យោងតាម​អគ្គស្នងការ​នៃ AFP ឧ​ត្ត​ម​សេនីយ៍ Gilbert Gapay និយាយថា ពួកគេ​កំពុង​សម្របសម្រួល​ជាមួយ​ក្រសួង​អប់រំ (DepEd) និង​អង្គភាព​រដ្ឋាភិបាល​ក្នុង​តំបន់ (LGUs) ដើម្បី​មើល​សាលារៀន Madrasah នៅលើ​កោះ​មីន​ដា​ណាវ។

ក្រុម​យោធា​ក៏​នឹង​តាមដាន​ផងដែរ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជាពិសេស​នាពេល​បច្ចុប្បន្ន​នេះថា សិស្ស​ភាគច្រើន​ស្ថិតនៅក្រោម​ការរៀន​ពី​ចម្ងាយ។

ស្នងការ​ទីភ្នាក់ងារ AFP ឧ​ត្ត​ម​សេនីយ៍ Gilbert Gapay បាន​ថ្លែងថា ក្រៅពី​ការបើក​ប្រតិបត្តិការ​ប្រឆាំងនឹង​ក្រុម​ភេរ​វករ ពួកគេ​ក៏​នឹង​ផ្តោតលើ​យុទ្ធសាស្ត្រ ដើម្បី​ការពារ ASG ពី​ការពង្រឹង​កម្លាំង​របស់​ខ្លួន។

របាយការណ៍​ពី Bea Bernardo និយាយថា  “វា​ជា​ផ្នែក​មួយ នៃ​យុទ្ធសាស្ត្រ​ថ្នាក់ជាតិ នៅក្នុង​ការប្រឆាំង​នឹង​អំពើ​ភេរវកម្ម និង​ជា​វិធីសាស្ត្រ​ជាតិ​ទាំងមូល ទាំងនេះ​ជា​មូលហេតុ​ដែល​យើង​មានកម្ម​វិធី​របស់​រដ្ឋា​ភិ​បាល​ប្រឆាំង​ភេរវកម្ម​ដ៏​ទូលំទូលាយ”

អ្នក​ប្រែ​សម្រួល៖ ឱក សុ​វណ្ណា​រ័ត្ន
ប្រភពព័ត៌មាន​ពី ptvnews ចេញផ្សាយ​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here