កងកម្លាំងគាំទ្ររដ្ឋាភិបាលសម្លាប់សមាជិកក្រុមឧទ្ទាម Houthi ចំនួន១១នាក់នៅក្នុងតំបន់ SW Yemen

0

មន្ត្រីយោធាប្រាប់ភ្នាក់ងារសារព័ត៌មានថា នៅថ្ងៃអង្គារ ទី១៣ ខែតុលា សមាជិកឧទ្ទាម (Houthi)ចំនួន១១នាក់ត្រូវកងកម្លាំងគាំទ្ររដ្ឋាភិបាលយេម៉ែនសកម្លាប់នៅក្នុងខេត្តTaiz ភាគនិរតីរបស់ប្រទេស។

មន្ត្រីក្នុងតំបន់និយាយក្នុងលក្ខខណ្ឌអនាមិកថា៖
“ការប្រឈមមុខដាក់គ្នាដោយអាវុធបានផ្ទុះឡើងរវាងក្រុម Houthis និងកងទ័ពគាំទ្ររដ្ឋាភិបាលនៅភាគខាងកើតនៃទីក្រុងTaiz។” លោកបន្ថែមថា ការប្រយុទ្ធបានធ្វើឱ្យយុទ្ធជន Houthi ជិតចំនួន១១នាក់ស្លាប់រួមទាំងមេបញ្ជាការថ្នាក់កណ្តាលរបស់ក្រុមឧទ្ទាមម្នាក់។

លោកបន្ថែមថា កងទ័ពគាំទ្ររដ្ឋាភិបាលបានគ្រប់គ្រងស្ថានភាពដើម្បីធ្វើឱ្យមានភាពរីកចម្រើនផ្នែកយោធា ក្រោយពីមានការប្រឈមមុខដាក់គ្នារយៈពេលជាច្រើនម៉ោងនៅក្នុងតំបន់នោះ។ ទោះជាយ៉ាងណា ពុំទាន់មានព័ត៌មានណាមួយបង្ហាញពីចំនួនអ្នកស្លាប់ និងរបួសក្នុងចំណោមទាហានគាំទ្ររដ្ឋាភិបាលនោះទេ។

កងកម្លាំងរដ្ឋាភិបាលយេម៉ែនគាំទ្រដោយកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានជាប់គាំងនៅក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមឧទ្ទាមហ៊ូទីដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅភាគខាងជើងខាងកើត និងខាងលិចទីក្រុង Taiz ចាប់តាំងពីខែមេសា ឆ្នាំ២០១៥។

សូមរំលឹកផងដែរថា ប្រទេសយេម៉ែនបានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤ នៅពេលដែលឧទ្ទាម Houthis ដណ្តើមកាន់កាប់តំបន់ជាច្រើន និងដណ្តើមបានខេត្តទាំងអស់នៅភាគខាងជើងរួមទាំងរដ្ឋធានីសាណាផងដែរ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here