យ៉ាងហោចណាស់ទាហានម៉ាលីចំនួន១២នាក់ស្លាប់ក្នុងការវាយប្រហារនៅ កណ្តាលប្រទេសម៉ាលី

0

កងទ័ពម៉ាលីបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា ទាហានម៉ាលីចំនួន១២នាក់ស្លាប់នៅក្នុងការវាយប្រហារធ្វើឡើងដោយក្រុមភេរវករប្រដាប់អាវុធប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធម៉ាលី (FAMa) នៅយប់ថ្ងៃចន្ទ និងព្រឹកថ្ងៃអង្គារ។

កងកម្លាំងប្រដាប់អាវុធម៉ាលីនិយាយថា៖ “ប៉ុស្តិ៍ FAMa នៅតំបន់ Sokoura គឺជាគោលដៅនៃការវាយប្រហារភេរវកម្មមួយនៅយប់ថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែតុលាឆ្នាំ២០២០។ យោងតាមប្រភពព័ត៌មានពី FAMa បានឲ្យដឹងថា កងកម្លាំងជំនួយដែលបញ្ជូនទៅទីតាំងនោះគឺជាជនរងគ្រោះពីការវាយប្រហារដ៏ស្មុគស្មាញនៅព្រឹកថ្ងៃអង្គារ។

ប្រភពបន្តថា ជាបណ្តោះអាសន្ន នៅក្នុងការវាយប្រហារលើកទី២នេះមានមនុស្សស្លាប់ចំនួន០៣នាក់ និងរបួសចំនួន ១០នាក់ និងទាហានខ្លះទៀតបាត់ខ្លួន។ សមាជិកក្រុមភេរវករចំនួន០៩នាក់ត្រូវទាហានសម្លាប់។

ប្រភព FAMa សង្កត់ធ្ងន់ថា ការវាយតម្លៃលើការវាយប្រហារទាំងពីរគឺមានលក្ខណៈជាបណ្តោះអាសន្ន ហើយការវាយតម្លៃបន្ថែមកំពុងបន្ត។

កងកម្លាំងប្រដាប់អាវុធម៉ាលីជាគោលដៅនៃការវាយប្រហារជាច្រើនចាប់តាំងពីមានសកម្ម​ភាពយោធាដែលបានផ្តួលរំលំប្រធានាធិបតី Keita នៅថ្ងៃទី១៨  ខែសីហា។ នៅមុនថ្ងៃខួប៦០ឆ្នាំនៃឯករាជ្យភាពរបស់ប្រទេសម៉ាលី ប្រធានគណៈកម្មាធិការជាតិដើម្បីសង្គ្រោះ

ប្រជាជន និងអនុប្រធានាធិបតីអន្តរកាលលោក Assimi Goita សន្យាថា កងទ័ពម៉ាលីនឹងឈ្នះសង្គ្រាមប្រឆាំងជាមួយនឹងក្រុមភេរវករ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ទី១៣ ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here