ជ័យជម្នះនៃការបោះឆ្នោតបានបង្កើតជាវិបត្ដិនៅក្នុងប្រទេសណូវែលសេឡង់

0

លោកស្រី Jacinda Ardern ដែលបានចូលកាន់តំណែងកាលពី ៣ ឆ្នាំមុនដោយសន្យាថា “ភាពវិជ្ជមានឥតឈប់ឈរ” ។ ក្នុងរយៈពេលដ៏មមាញឹកមួយនេះ លោកស្រី Ardern បានប្រឈមមុខនឹងការវាយប្រហារភេរវកម្មដ៏អាក្រក់បំផុតរបស់ប្រទេសនូវែលសេឡង់ ការផ្ទុះភ្នំភ្លើងដ៏សាហាវការធ្លាក់ចុះសេដ្ឋកិច្ចដ៏ជ្រៅបំផុតរបស់ប្រទេសក្នុងរយៈពេលជាង ៣០ ឆ្នាំនិងការគំរាមកំហែងជាសកលនៃជំងឺរាតត្បាតកូវីដ ១៩ ដែលគ្របដណ្តប់លើតំបន់នេះថែមទៀត។

លោកស្រីរូបនេះនឹងក្លាយជាអ្នកកាន់ស្តង់ដារអន្តរជាតិសម្រាប់នយោបាយជឿនលឿនក្នុងយុគសម័យរបស់បុរសខ្លាំងខាងស្តាំនិយមផងដែរ។ លោកស្រី Ardern បាននៅក្នុងការិយាល័យអស់រយៈពេល ១៨ ខែនៅពេលដែលខ្មាន់កាំភ្លើងជនជាតិស្បែកសម្នាក់បានបើកការបាញ់ប្រហារទៅលើវិហារអ៊ីស្លាមគ្រីស្តូសពីរកន្លែងក្នុងអំឡុងពេលអធិដ្ឋានថ្ងៃសុក្រដោយបានសម្លាប់អ្នកគោរពបូជាសាសនាឥស្លាមចំនួន ៥១ នាក់និង ៤០ នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃទី ១៥ ខែមីនាឆ្នាំមុននេះ។

ការឆ្លើយតបប្រកបដោយការអាណិតអាសូររបស់នាងចំពោះការស្អប់ខ្ពើមរបស់ខ្មាន់កាំភ្លើងបានកំណត់នូវរូបភាពរបស់មេដឹកនាំកណ្តាលឆ្វេងនិយមនៅជុំវិញពិភពលោក។ នៅពេលដែលនាងលួងលោមក្រុមគ្រួសារជនរងគ្រោះបន្ទាប់ពីការបាញ់ប្រហារវាបានធ្វើឱ្យមានការភ្ញាក់ផ្អើលទូទាំងពិភពលោកផងដែរ។ ក្រោយមកនាងនឹងពណ៌នាវាថាជាកាយវិការប្រកបដោយការគោរពចំពោះសហគមន៍មូស្លីម៕

ប្រែសម្រួលដោយ៖ លោក ឆាន សុផា

ប្រភពព័ត៌មាន៖ channelnewsasia

LEAVE A REPLY

Please enter your comment!
Please enter your name here