ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃច័ន្ទ (១៩ តុលា) បានចាប់ផ្តើមធ្វើតេស្ត៍បុគ្គលិកមន្ទីរពេទ្យ និងអ្នកថែទាំតាមផ្ទះរាប់ពាន់នាក់ដើម្បីការពារការផ្ទុះឡើងនៃកូវីដ ១៩ នេះ។ វាមាន១៥ ករណីចុងក្រោយនៃ ៧៦ ករណីដែលរាយការណ៍ដោយទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺរបស់ប្រទេសកូរ៉េដែលចេញមកពីកំពង់ផែខាងត្បូងប៊ូសានដែលមានការឆ្លងជាង ៧០ ករណីត្រូវបានផ្សារភ្ជាប់ទៅនឹងមន្ទីរពេទ្យសម្រាប់មនុស្សចាស់នោះ។
បុគ្គលិកសុខាភិបាលបាននិងកំពុងតាមដានយ៉ាងខ្លាំងក្នុងការតាមដានការឆ្លងនៅក្នុងតំបន់ទីប្រជុំជនទីក្រុងសេអ៊ូលដែលមានប្រជាជនប្រហែលពាក់កណ្តាលនៃប្រជាជនចំនួន ៥១លាននាក់របស់ប្រទេសនេះដោយសារវីរុសនេះរាលដាលនៅកន្លែងផ្សេងៗគ្នារាប់បញ្ចូលទាំងមន្ទីរពេទ្យ ព្រះវិហារ សាលារៀន និងកន្លែងធ្វើការជាច្រើនទៀត។
ចាប់ពីថ្ងៃច័ន្ទនេះតទៅ ពួកគេនឹងចាប់ផ្តើមដំណើរការតេស្តទៅលើកម្មករចំនួន ១៣០.០០០នាក់នៅមន្ទីរពេទ្យ កន្លែងថែទាំ និងមជ្ឈមណ្ឌលជាន់ខ្ពស់ក្នុងតំបន់រដ្ឋធានីធំៗផងដែរ។ ក្រុមមន្ត្រីក៏នឹងតេស្តអ្នកជំងឺ ៣០.០០០ នាក់ដែលបានទៅមើល និងប្រើប្រាស់កន្លែងទាំងនេះ ប៉ុន្តែនឹងទុកអ្នកជំងឺនៅមន្ទីរពេទ្យដែលបានទទួលការធ្វើតេស្តរួចហើយនៅពេលពួកគេត្រូវបានអនុញ្ញាតថែមទៀត។
ក្រុមមន្ត្រីជាច្រើនគ្រោងនឹងបញ្ចប់ការធ្វើតេស្តនេះនៅក្នុងខែតុលាហើយអាចពង្រីកការត្រួតពិនិត្យនៅតាមតំបន់ផ្សេងទៀតប្រសិនបើចាំបាច់ផងដែរ។ ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ថាមាន ២៥ ករណីនៃការឆ្លងកូរ៉ូណានេះរួមមាន ២៥,២៧៥ នាក់ក្នុងនោះមាន ៤៤៤ នាក់បានស្លាប់ដោយសារកូវីដ ១៩ នេះ៕