តួ​ក​គី​ឃុំខ្លួន​ជនសង្ស័យ​ជា​សមាជិក PKK ចំនួន០៤នាក់

0

សន្តិសុខ​ក្នុងស្រុក​រាយការណ៍​ថា នៅ​ថ្ងៃ​ចន្ទ ទី១៩ ខែតុលា កងកម្លាំង​សន្តិសុខ​តួ​ក​គី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន០៤នាក់​របស់​គណបក្ស​ពលករ​ឃឺ​ដ (PKK) ដែលមាន​ផែនការ​វាយប្រហារ។

ភ្នាក់ងារ​សារព័ត៌មាន Demiroren និយាយថា ប៉ូលិស​បាន​បើក​ប្រតិបត្តិការ​ដំណាលគ្នា​ប្រឆាំងនឹង​សមាជិក PKK នៅក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​និង​នៅ​ភាគ​អាគ្នេយ៍​ខេត្ត Diyarbakir។

ប្រភព​បន្ថែមថា ជនសង្ស័យ​ទាំងនោះ​មាន​ទាំង អ្នកបច្ចេកទេស​ផ្នែក​ថ្នាំ​សន្លប់​របស់​មន្ទីរពេទ្យ​រដ្ឋ​មួយរូប ដោយ​ជនសង្ស័យ​រូបនោះ​កំពុងតែ​ព្យាយាម​ធ្វើការ​វាយប្រហារ។

ភ្នាក់ងារ​សារព័ត៌មាន Anadolu ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​និយាយថា ភ្នាក់ងារ​វាយប្រហារ​ទទួល​បានកា​រ​បណ្តុះបណ្តាល​ដើម្បី​អនុវត្ត​ការវាយប្រហារ​នៅក្នុង​ទីក្រុង។

PKK ត្រូវ​ប្រទេស​តួ​ក​គី សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ចុះ​ប​ញ្ចី និង​ចាត់ទុកថា​ជា​អង្គការ​ភេរ​វករ ហើយ​ពួកគេ​បាន​ប្រយុទ្ធ​ប្រឆាំងនឹង​រដ្ឋាភិបាល​តួ​ក​គី​អស់​រយៈពេល​ច្រើនជាង ៣០ឆ្នាំ​មកហើយ​ដើម្បី​ទទួលបាន​ស្វ័យភាព។

សូមបញ្ជាក់​ផងដែរ​ថា ជម្លោះ​នេះ​បានសម្លាប់​មនុស្ស​ច្រើនជាង​ចំនួន០៤ម៉ឺន​នាក់។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here