ចោរប្លន់​ប្រដាប់អាវុធ​ចំនួន​ពីរ​នាក់​ត្រូវ​សមត្ថកិច្ច​សម្លាប់​នៅ​ភាគ​ខាងជើង​ប្រទេស​តង់​សានី

0

ប៉ូលិស​របស់​ប្រទេស​តង់​សានី​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា នៅ​ថ្ងៃ​ចន្ទ ទី១៩ ខែតុលា ពួកគេ​សម្លាប់​សមាជិក​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ចំនួន០២នាក់​នៅក្នុងរដ្ឋធានី Arusha នៅ​ភាគ​ខាងជើង​ប្រទេស​តង់​សានី។

មេបញ្ជាការ​ប៉ូលិស​ប្រចាំ​តំបន់ Arusha Salum Hamduni និយាយថា ក្រុមចោរ​ប្រដាប់អាវុធ​ចំនួន០៣នាក់​ផ្សេងទៀត​រត់គេចខ្លួន​នៅពេលដែល​ប៉ូលិស​ប្រឈមមុខ​ជាមួយ​ពួកគេ​នៅ​ថ្ងៃអាទិត្យ​ម៉ោង​ប្រហែលជា០១និង៣០នាទី​រសៀល​ម៉ោង​ក្នុងស្រុក​នៅ​ជាយក្រុង​Olkerian។

លោក Hamduni ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា៖ “ប៉ូលិស​បាញ់សម្លាប់​ជនសង្ស័យ ក្រោយពី​ពួកគេ​ប្រឆាំងនឹង​ការចាប់ខ្លួននិង​ចាប់ផ្តើម​បាញ់​លើ​មន្ត្រី​អនុវត្ត​ច្បាប់”។

លោក​បញ្ជាក់ថា ជាការ​ឆ្លើយតប ប៉ូលិស​បាន​បាញ់សម្លាប់​ជនសង្ស័យ​ជា​ចោរប្លន់​ប្រដាប់អាវុធ​ទាំង០៣នាក់៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here