សកម្មប្រយុទ្ធ Boko Haram មួយចំនួនស្លាប់នៅក្នុងប្រតិបត្តិការរបស់យោធាប្រទេសនីហ្សេរីយ៉ា

0

នៅថ្ងៃចន្ទ ទី១៩ ម្សិលមិញថា សមាជិកសកម្មប្រយុទ្ធ Boko Haram ជាច្រើននាក់ស្លាប់ក្នុងប្រតិបត្តិការមួយរបស់យោធាក្នុងរដ្ឋ Borno នៅភាគឥសានរបស់ប្រទេសនីហ្សេរីយ៉ា។

អ្នកនាំពាក្យយោធានិយាយថា ការវាយប្រហារតាមអាកាសកំណត់គោលដៅលើទីកន្លែង លាក់ខ្លួនរបស់ក្រុមភេរវករ Boko Haram នៅតំបន់ Dikwa រដ្ឋ Borno នៅថ្ងៃអាទិត្យ ទី១៨ដោយការវាយប្រហារបានធ្លាក់ទៅដល់គោលដៅត្រឹមត្រូវ។

ប្រតិបត្តិការយោធាដោយធ្វើការវាយប្រហារតាមអាកាសកំពុងតែមានសកម្មភាពបន្តនៅក្នុងប្រទេសនេះ។ លោកបន្ថែមថា យោធាអនុវត្តការវាយប្រហារ ក្រោយពីបេសកកម្មឃ្លាំមើលបានបង្ហាញថា ចំនួនភេរវករ និងវត្ថុភ័ស្តុភារជាច្រើនកំពុងស្ថិតនៅទីតាំងនោះ។

លោកបន្ថែមថា យន្ដហោះចម្បាំង និងកាំជ្រួចឧទ្ធម្ភាគចក្រ ដែលត្រូវបានបញ្ជូនទៅដើម្បីធ្វើប្រតិបត្តិការយោធាបានផ្លាស់ប្តូរវេនគ្នាចូលទៅដល់ទីតាំងគោលដៅដោយជាលទ្ធផលបានសម្លាប់ភេរវករជាច្រើននាក់ហើយក៏ដូចជាបានការបំផ្លាញរចនាសម្ព័ន្ធខ្លះរបស់ពួកគេ។

សមាជិក Boko Haram ព្យាយាមបង្កើតរដ្ឋអ៊ីស្លាមមួយនៅភាគឥសាននៃប្រទេសនីហ្សេរីយ៉ាចាប់តាំងពីឆ្នាំ២០០៩ ហើយថែមទាំងបានពង្រីកការវាយប្រហាររបស់ពួកគេទៅកាន់ប្រទេសនានានៅតំបន់បឹង Lake Chad Basin៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៩​ ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here