មនុស្សចំនួន០៦នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះនៅខេត្ត Karachi ក្នុងប្រទេស ប៉ាគីស្ថាន

0

ប៉ូលិសនិយាយថា នៅថ្ងៃអង្គារ ទី២០ ខែតុលា ហេតុការណ៍ផ្ទុះមួយបានកើតឡើងទៅលើរថយន្តក្រុងដឹកអ្នកដំណើរមួយនៅក្នុងទីក្រុងកំពង់ផែ Karachi នៅភាគខាងត្បូងប្រទេសប៉ាគីស្ថានបណ្តាលឱ្យមនុស្សយ៉ាងតិចចំនួន០៦នាក់រងរបួស។

ក្រុមមន្រ្តីប៉ូលិសប្រាប់បណ្តាញព័ត៌មាននៅក្នុងស្រុកថា ជនអន្តោប្រវេសន៍មិនស្គាល់អត្តសញ្ញាណបានដាក់គ្រឿងផ្ទុះនៅខ្លោងទ្វារធំរបស់ចំណតឡានក្រុងមួយកន្លែងនៅតំបន់ Shireen Jinnah Colony ក្នុងទីក្រុង Karachi ភាគខាងត្បូងនៃខេត្ត Sindh។​

ក្រុមជួយសង្គ្រោះរួមជាមួយកម្លាំងសន្តិសុខ និងភ្នាក់ងារដោះគ្រាប់បែកបានទៅដល់កន្លែងកើតហេតុភ្លាមៗ ក្រោយពីមានការរាយការណ៍ពីហេតុការណ៍ផ្ទុះ និងបានបញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យនៅក្បែរនោះ។ ប្រភពព័ត៌មានពីមន្ទីរពេទ្យប្រាប់សារព័ត៌មានក្នុងស្រុកថាក្នុងចំណោមអ្នករងរបួស មានមនុស្សចំនួន០៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

យោងតាមប្រភពភ្នាក់ងារដោះគ្រាប់បែកបានឲ្យដឹងថា អ្នកវាយប្រហារបានប្រើគ្រឿងផ្ទុះមានទំងន់ជិត១គីឡូក្រាមនៅក្នុងការផ្ទុះនេះ ហើយថែមទាំងមានគ្រាប់បាល់ និងវត្ថុមុតស្រួចផ្សេងទៀតធ្វើពីដែកនៅទីតាំងកន្លែងផ្ទុះនោះដែរ។

ដើម្បីតាមដានពីឧប្បត្តិហេតុនេះ អគ្គស្នងការប៉ូលិសនៅ Sindh Mushtaq បានស្វែងរករបាយការណ៍លំអិតពីនាយកដ្ឋានពាក់ព័ន្ធហើយបានណែនាំពួកគេឱ្យចាប់ខ្លួនពិរុទ្ធជនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here