ហេតុការណ៍បំផ្ទុះឡានសម្លាប់ឥស្សរជននៅក្នុងប្រទេសស៊ីរ៉ី

0

ភ្នាក់ងារសារព័ត៌មានរដ្ឋ SANA រាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ហេតុការណ៍បំផ្ទុះរថយន្តមួយបានកើតឡើងនៅជាយក្រុងដាម៉ាសក្នុងប្រទេសស៊ីរ៉ីដោយបានសម្លាប់ជនជាតិម៉ូស្លីមចំនួន០១នាក់ និងឥស្សរជាតិស៊ីរីទទូរក្រណាត់សចំនួន០១នាក់។

យោងតាមប្រភពព័ត៌មានពី ​​SANA បានឲ្យដឹងថា រថយន្តរបស់លោក Adnan Afyouni រងការវាយប្រហារពីគ្រឿងផ្ទុះនៅក្បែរវិហារមួយនៅជាយក្រុង Qudsaya នៅភាគខាងជើងទីក្រុងដាម៉ាស។ ពុំទាន់មានភាគីណាមួយអះអាងទទួលខុសត្រូវចំពោះហេតុការណ៍បំផ្ទុះនេះទេ។

យោងតាមប្រភពព័ត៌មានពីអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឲ្យដឹងថា លោក Afyouni គឺជាឥស្សរជនសាសនាម្នាក់មានភាពជិតស្និទ្ធជាមួយប្រធានាធិបតី Bashar al-Assad ហើយលោកធ្លាប់បានធ្វើការសម្របសម្រួលលើកិច្ចព្រមព្រៀងផ្សះផ្សាជាច្រើនជាមួយក្រុមឧទ្ទាមប្រដាប់អាវុធនៅទីជនបទក្នុងទីក្រុងដាម៉ាស។

បើទោះបីជាមានហេតុការណ៍ផ្ទុះបានកើតឡើងជាបណ្តើរៗក៏ដោយទីក្រុងដាម៉ាស់មានសុវត្ថិភាពខ្ពស់ចាប់តាំងពីកងកម្លាំងទ័ពបានកាន់កាប់ទីតាំងចុងក្រោយរបស់ក្រុមឧទ្ទាមនៅភាគខាងកើតនៃរដ្ឋធានីស៊ីរីក្នុងឆ្នាំ២០១៨៕

LEAVE A REPLY

Please enter your comment!
Please enter your name here