ប្រទេសអ៊ីស្រាអែលនិយាយថា ក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សាបានបាញ់គ្រាប់រ៉ុក្កែតចំនួន០២គ្រាប់ទីកាន់ភាគខាងត្បូងប្រទេសអ៊ីស្រាអែល

0

យោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាបានបាញ់រ៉ុក្កែតចំនួន០២គ្រាប់ចូលទៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលនៅយប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា។ វាជាឧប្បត្តិហេតុទី០២ហើយនៅក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។

យោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យយោធាម្នាក់ប្រាប់ឲ្យដឹងថា គ្រាប់រ៉ុក្កែតមួយត្រូវ ប្រព័ន្ធប្រឆាំងរ៉ុក្កែត Iron Dome របស់អ៊ីស្រាអែលបាញ់ទម្លាក់។ គ្រាប់រ៉ុក្កែតនោះបង្កឱ្យមានសំឡេងស៊ីរ៉ែចេញពីខាងត្បូងទីក្រុង Ashkelon និងសហគមន៍នៅជុំវិញតំបន់ប៉ាឡេស្ទីន។

ពុំទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីចំនួនអ្នកស្លាប់ និងការខូចខាត។

ពុំទាន់មានក្រុមណាមួយនៅតំបន់ហ្គាហ្សាចេញមុខទទួលខុសត្រូវលើការវាយប្រហារនេះនៅឡើយទេ។

នៅយប់ថ្ងៃអង្គារ ទី២០ ខែតុលា គ្រាប់រ៉ុក្កែតមួយបាញ់ចេញពីតំបន់ហ្គាហ្សាទៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ហើយត្រូវប្រព័ន្ធការពារអាកាសអ៊ីស្រាអែលបានបាញ់ទម្លាក់ ដោយមិនបង្កការខូចខាតអ្វី។ នៅរយៈពេលប៉ុន្មានម៉ោងក្រោយមកទៀត កងកម្លាំងអ៊ីស្រាអែលប្រកាសថា បានរកឃើញរូងភ្នំរបស់ភេរវកម្មមួយដែលឆ្លងកាត់ពីតំបន់ហ្គាហ្សាស្ទ្រីបចូលកាន់ទឹកដីអ៊ីស្រាអែល។

នៅយប់នោះ យន្ដហោះអ៊ីស្រាអែលបានធ្វើការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធក្រោមដីដែលជាកម្មសិទ្ធិរបស់ក្រុម Hamas ដែលគ្រប់គ្រងលើតំបន់ហ្គាហ្សា ដោយនិយាយថា ការវាយប្រហារនោះជាការឆ្លើយតបចំពោះការវាយប្រហារពីគ្រាប់រ៉ុក្កែត។

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua​ ចុះផ្សាយថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here