យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​វាយ​ឆ្មក់​នៅ​ស៊ី​រី​សម្លាប់​ជន​ស៊ីវិល និង​សកម្មប្រយុទ្ធ ១៧នាក់

0

កងកម្លាំង​យោធា​សហរដ្ឋអាមេរិក​បាន​រាយ​ការណ៍​ថា​បានសម្លាប់​សកម្មប្រយុទ្ធ និង​ជន​ស៊ីវិល​ចំនួន១៧នាក់​នៅក្នុង​ការវាយប្រហា​រ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ​ស្ថិតនៅ​ភាគ​ពាយព្យ​ប្រទេស​ស៊ី​រី​ក្បែរ​ព្រំដែន​តួ​ក​គី​ដោយបាន​កំណត់​គោលដៅ​ទាំងនោះ​ថា​មេដឹកនាំ​ទាំងនេះ​មាន​ទំនាក់​ទំនងជា​មួយក្រុម​អាល់​កៃ​ដា។

អ្នកនាំពាក្យ​របស់​បញ្ជា​ការ​កណ្តាល​អាមេរិក​ឧត្ដមសេនីយ៍ Beth Riordan ដែល​ដកស្រង់​សម្តី​ដោយសា​ព័ត៌មាន AFP បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​នេះ​ថា​កងកំលាំង​សហរដ្ឋអាមេរិក​បានធ្វើ​ការវាយប្រហារ​ប្រឆាំងនឹង​កិច្ចប្រជុំ​របស់​ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​អាល់​កៃ​ដា​ស្ថិតនៅក្នុង​ប្រទេស​ស៊ី​រី​ជិត​ទីក្រុង Idlib។

ការវាយប្រហា​លើ​មេដឹកនាំ​អាល់​កៃ​ដា​ទាំងនេះ​នឹងធ្វើ​ឱ្យ​រំខាន​ដល់​សមត្ថភាព​របស់​អង្គការ​ភេរ​វករ​ក្នុង​ការធ្វើផែនការ​បន្ថែម និង​អនុវត្ត​ការវាយប្រហារ​ជាស​កល​ដែល​គំរាមកំហែង​ដល់​ពលរដ្ឋ​អាមេរិក ដៃគូ​ទាំងឡាយ និង​ជន​ស៊ីវិល​ស្លូតត្រង់។

បើទោះបីជា​អ្នកនាំពាក្យ​របស់​បញ្ជាកា​រ​កណ្តាល​អាមេរិក​មិនបាន​បញ្ជាក់​ពី​ចំនួន​អ្នក​ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ការ​វាយ​នេះ និង​ការវាយប្រហារ​អត្តឃាត​នៅក្នុង​ប្រទេស​ស៊ី​រី​ក៏ដោយ​ក៏​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​ស៊ី​រី​បាន​និយាយថា​យ៉ាងហោចណាស់​ជន​ស៊ីវិល​ចំនួន៥នាក់​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​សហរដ្ឋអាមេរិក។

គួរ​បញ្ចាក់​ថា​ក្រុម​ភេរវ​ករ​ផ្សេងទៀត​រួមទាំង​សម្ព័ន្ធមិត្ត​អាល់​កៃ​ដា ក្រុម Hurras al-Deen ក៏មាន​វត្តមាន និង​សកម្ម​នៅក្នុង​តំបន់​នោះដែរ។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់
ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here