បំផ្ទុះ​គ្រាប់បែក​សំដៅលើ​សកម្មជន​អ៊ីរ៉ាក់​ម្នាក់​ស្ថិតនៅ​ខេត្ត Basra

0

សកម្មជន​អ៊ីរ៉ាក់​ម្នាក់ទៀត​ត្រូវបាន​គេ​កំណត់​គោលដៅ​កាលពី​ថ្ងៃអាទិត្យ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​មួយ​ធ្វើឡើង​ស្ថិតនៅ​ភាគខាងត្បូង​នៃ​ខេត្ត Basra ។

របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​បាន​និយាយថា​គ្រឿងផ្ទុះ​មួយ​ត្រូវបាន​គេ​ដាក់​នៅ​ខាងក្រៅ​ផ្ទះ​របស់លោក Jasim al-Ameri ដែល​ស្ថិតនៅ​ភាគ​ខាងលិច​ក្នុង​សង្កាត់ Qubla របស់​ខេត្ត Basha។

Ameri ត្រូវបាន​គេ​ស្គាល់​ថា​ជា​សកម្មជន​លេចធ្លោ​ម្នាក់​ដែល​ដឹកនាំ​ការធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅក្នុង​ខេត្ត​ដែល​សម្បូរ​ប្រេង។

របាយការណ៍​បាន​និយាយថា​គាត់​ធ្លាប់​បានទទួល​ការ​គំរាម​សម្លាប់​ពី​ប្រភព​ដែល​មិន​ស្គាល់។

ការវាយប្រហារ​ថ្ងៃនេះ​បណ្តាលឱ្យ​ខូចខាត​សម្ភារៈ​តែប៉ុណ្ណោះ។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់
ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here