មនុស្ស០៣នាក់ស្លាប់ក្នុងការវាយប្រហារនៅប្រទេសសូម៉ាលី

0

នៅថ្ងៃអង្គារ៍ ទី២៧ ខែតុលា ឆ្នាំ២០២០ មនុស្សចំនួន០៣នាក់ស្លាប់ និងមនុស្សជាច្រើននាក់ទៀតរងរបួសនៅក្នុងការវាយប្រហារនៅជាយទីក្រុង Mogadishu ក្នុងប្រទេសសូម៉ាលី។

លោក Ismael Mukhtar Omar អ្នកនាំពាក្យរដ្ឋាភិបាលនិយាយថា សមាជិកក្រុមសកម្មប្រយុទ្ធបានបាញ់សម្លាប់មន្រ្តីរដ្ឋាភិបាលម្នាក់នៅក្នុងស្រុក Kahda ក្នុងទីក្រុង Mogadishu ក្រោយពីរឹបអូសទ្រព្យសម្បត្តិរបស់គាត់រួមទាំងរថយន្តមួយគ្រឿង។

ក្រោយមកទៀត លោក Ismael Mukhtar Omar បានឲ្យដឹងថា គ្រឿងផ្ទុះដែលក្រុមអ្នកវាយប្រហារបន្សល់ទុកក្នុងរថយន្តបានផ្ទុះ និងសម្លាប់បុគ្គលិកពីរនាក់នៅក្នុងតំបន់ Kahda ដែលក្រុមការងារកំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំង។

លោក Ismael Mukhtar Omar មានប្រសាសន៍ថា កងកម្លាំងសន្តិសុខមិនទាំនបានកំណត់ចំនួនអ្នករងរបួសពិតប្រកដនៅក្នុងការវាយប្រហារចុងក្រោយនេះ។

ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារចុងក្រោយនេះទេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មានGbhackers ចុះផ្សាយថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here