យោធា Peshmerga  និង​កងកម្លាំង​ចម្រុះ​ដឹកនាំ​ប្រតិបត្តិ​ការប្រឆាំង IS នៅលើ​ភ្នំ Qarachogh

0

សេចក្តីថ្លែងការណ៍​មួយ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​នេះ​ថា​កងកម្លាំង Peshmergaរបស់​ឃឺ​ដដែល​គាំទ្រ​ដោយ​សម្ព័ន្ធភាព​ពិភពលោក​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​បាន​ធ្វើ​ប្រតិបត្តិការ​បោសសំអាត​លើ​ភ្នំ Qarachogh នៅ​ខាងក្រៅ​ស្រុក Makhmour ភាគខាងត្បូង​ទីក្រុង Erbil។

សេចក្តីថ្លែងការណ៍​បាន​បន្ថែមថា​ប្រតិបត្តិការ​នេះ​មាន​រយៈពេល ៤៨ ម៉ោង​ក្នុងកំឡុងពេល​នោះ កងកម្លាំង Peshmerga ស្ថិតនៅ​លើដី​បាន​ស្វែងរក​រូងភ្នំ​ចំនួន១៣កន្លែង ដែល​សង្ស័យថា​ត្រូវបាន​ប្រើប្រាស់​ដោយ​ពួក​សកម្មប្រយុទ្ធ IS សម្រាប់​លាក់ខ្លួន។

ចំណែកឯ​កងកម្លាំង​សម្ព័ន្ធ​បានផ្តល់​ការគាំទ្រ​ពីលើ​អាកាស​ដល់​កងកម្លាំង Peshmerga ក្នុងកំឡុងពេល​ប្រតិបត្តិការ។

លោក Hassan Nouri ប្រធានការិយាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​អង្គភាព៨០របស់ Peshmerga បានបញ្ជាក់​ប្រាប់​បណ្តាញ​សារព័ត៌មាន BasNews ថា​កងកម្លាំង​បានបញ្ចប់​ប្រតិបត្តិការ​នេះ​ដោយ​សុវត្ថិភាព​កាលពី​ថ្ងៃអាទិត្យ​នេះ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​លម្អិត​អំពី​ប្រតិបត្តិការ នេះ​ទេ ថា​តើ​មានការ​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ជី​ហាដ​ដែរ​ឬ​អត់។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់
ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here