កាលពីយប់ថ្ងៃសៅរ៍ ក្រុមប៉ូលិសនៅ Quebec ប្រទេសកាណាដាបានចាប់ខ្លួនភេរវករម្នាក់ ដែលបានសម្លាប់មនុស្សនៅឱកាសបុណ្យ Halloween ។ បុរសនោះប្រដាប់ដោយអាវុធវែង។
ភេរវករ ស្លៀកពាក់ក្នុងមជ្ឈិមសម័យ បានចាក់មនុស្សជាច្រើននាក់ នៅតំបន់ Parliament Hill ក្បែរ Chateau Frontenac នៅលើផ្លូវ rue des Rampartsin នៅទីក្រុង Quebec ប្រទេសកាណាដា។តាមរបាយការណ៍ ការវាយប្រហារដ៏សាហាវនេះបានធ្វើឱ្យមនុស្ស ៥នាក់រងរបួស និង ២នាក់ផ្សេងទៀតស្លាប់។ ជនរងគ្រោះដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ទោះយ៉ាងណាក៏ដោយ គេមិនទាន់ដឹងអំពីស្ថានភាពសុខភាពរបស់ពួកគេនោះទេ។
នេះបើយោងតាមលោក Etienne Doyon អ្នកនាំពាក្យប៉ូលិសទីក្រុង Quebec អ្នកវាយប្រហារវ័យ២៤ទៅ២៦ឆ្នាំ។ លោកបានបញ្ជាក់ថាជនរងគ្រោះ ២នាក់ស្លាប់និង ៥នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ អ្នកវាយប្រហារត្រូវបានចាប់ខ្លួន នៅជិតកំពង់ផែចាស់របស់ទីក្រុង មុនម៉ោង ១ពាក់កណ្តាលយប់ម៉ោងក្នុងស្រុក៕
អ្នកប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន
ប្រភពព័ត៌មានពី opindia ចេញផ្សាយថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០