ក្រសួងការពារជាតិតួកគីនិយាយនៅថ្ងៃចន្ទ ទី០២ ខែតុលានេះថា កងកម្លាំងសន្តិសុខតួកគីសម្លាប់សមាជិក០៩នាក់របស់អង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG) នៅភាគខាងជើងប្រទេសស៊ីរី។
អាជ្ញាធរតួកគីភាគច្រើនប្រើពាក្យ “អព្យាក្រឹតភាព” នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេដើម្បីបញ្ជាក់ថា ជនសង្ស័យចុះចាញ់ ត្រូវសមត្ថកិច្ចសម្លាប់ ឬចាប់ខ្លួន។
ប្រទេសតួកគីតែងតែចាត់ទុកក្រុម YPG ជាសាខារបស់គណបក្សពលករឃឺដ (PKK) ខុសច្បាប់។លើសពីនេះ កងទ័ពតួកគីបើកប្រតិបត្តិការជាច្រើននៅភាគខាងជើងប្រទេសស៊ីរីដើម្បីបង្កើតតំបន់ដែលពុំមានសមាជិក YPG នៅតាមព្រំដែន។
ប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានចុះបញ្ជីសមាជិក PKK ជាអង្គការភេរវកម្ម ហើយសមាជិកភេរវករបានធ្វើសកម្មភាពបះបោរប្រឆាំងនឹងរដ្ឋាភិបាលតួកគីអស់រយៈពេលច្រើនជាង៣០ឆ្នាំ និងសម្លាប់មនុស្សច្រើនជាងចំនួន០៤ម៉ឺននាក់។
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០២ ខែវិច្ចិកា ឆ្នាំ២០២០
ប្រែសម្រួល៖ប៉ោក លក្ខិណា