ប្រទេសអ៊ីរ៉ាក់កាត់ទោសព្យួរកភេរវកម្មចំនួន២១នាក់នៅក្នុងបទល្មើសនៃការសម្លាប់រង្គាលចុងក្រោយ

0

ចាប់តាំងពីកម្ចាត់ក្រុមភេរវករ ISIS ក្នុងឆ្នាំ ២០១៧ អ៊ីរ៉ាក់បានកាត់ទោសប្រហារជីវិតពលរដ្ឋរាប់រយនាក់ពីបទពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធ។ ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់ប្រព័ន្ធតុលាការរបស់ប្រទេសអ៊ីរ៉ាក់ថាបានធ្វើការជំនុំជម្រះភ្លាមៗ។

អាជ្ញាធរអ៊ីរ៉ាក់កាលពីថ្ងៃច័ន្ទនេះបានកាត់ទោសព្យួរកភេរវករ និងឃាតករចំនួន២១នាក់នៅឯពន្ធនាគារល្បីឈ្មោះ Nasiriyah ស្ថិតនៅភាគខាងត្បូងប្រទេស នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ។

បុរសទាំងនោះត្រូវបានផ្តន្ទាទោសតាមច្បាប់ប្រឆាំងភេរវកម្មឆ្នាំ២០០៥ ដែលអនុវត្តទោសប្រហារជីវិត។ អាជ្ញាធរមិនបានផ្តល់ព័ត៌មានលម្អិតអំពីឧក្រិដ្ឋកម្មជាក់លាក់នោះទេ ប៉ុន្តែសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃបាននិយាយថាអ្នកដែលត្រូវបានគេប្រហារជីវិតមួយចំនួនបានចូលរួមនៅក្នុងការវាយប្រហារអត្តឃាតចំនួន២ពីលើកដែលបានសម្លាប់មនុស្សរាប់សិបនាក់នៅភាគខាងជើងទីក្រុង Tal Afar។

គួរកត់សម្គាល់ថា ចាប់តាំងពីការប្រកាសទទួលជ័យជម្នះលើក្រុមសកម្មប្រយុទ្ធ ISIS ក្នុងឆ្នាំ ២០១៧ អ៊ីរ៉ាក់បានដាក់ការសង្ស័យលើក្រុមជីហាដរាប់រយនាក់ និងកាត់ទោសប្រហារជីវិតជាច្រើននាក់។

ក្រុម ISIS បានកាន់កាប់ប្រទេសអ៊ីរ៉ាក់មួយភាគបីនៅក្នុងឆ្នាំ ២០១៤ ប៉ុន្តែយុទ្ធនាការយោធាដែលគាំទ្រដោយសហរដ្ឋអាមេរិកភាគច្រើនបានកម្ចាត់ក្រុមនេះនៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសជិតខាងស៊ីរីនៅក្នុងរយៈពេលបីឆ្នាំបន្ទាប់។

អ្នកប្រែសម្រួល៖ គល់ សេងហាក់

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here