ក្រុមសកម្មប្រយុទ្ធ ISIS នៅយប់ថ្ងៃអាទិត្យនេះបានវាយប្រហារលើអង្គភាពមួយរបស់កងជីវពល Shia ដែលស្ថិតនៅក្នុងខេត្ត Diyala និងបណ្តាលឱ្យយ៉ាងហោចណាស់អ្នកប្រយុទ្ធ៣នាក់រងរបួស។
អ្នកនាំពាក្យប៉ូលិសខេត្ត Diyala លោក Nihad Mohammed បាននិយាយថាការវាយប្រហារនេះបានធ្វើឡើងនៅទីតាំងតំបន់ទំនាប Uzeim ជិតទីក្រុង Tuz Khurmatu។
លោក Mohammed បានបន្ថែមថាក្រុមសកម្មប្រយុទ្ធ ISIS បានរត់គេចខ្លួនបន្ទាប់ពីការវាយប្រហារនោះ។
បើតាមអ្នកនាំពាក្យប៉ូលិសបានអោយដឹងថាការប្រឈមមុខដាក់គ្នានេះក៏បណ្តាលឱ្យខូចខាតដល់ដីកសិកម្ម និងឧបករណ៍មួយចំនួនក្នុងតំបន់ផងដែរ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០