ជនជាតិប៉ាឡេស្ទីន៣នាក់ និងប៉ូលិសអ៊ីស្រាអែលរងរបួសនៅក្នុងការប៉ះទង្គិចគ្នានៅទីក្រុង Jerusalem

0

ជនជាតិប៉ាឡេស្ទីនចំនួន០៣នាក់ និងប៉ូលិសអ៊ីស្រាអែលចំនួន០១នាក់បានរងរបួសនៅថ្ងៃអង្គារក្នុងអំឡុងពេលមានការប៉ះទង្គិចគ្នានៅភាគខាងជើងនៃទីក្រុង Jerusalem។

ក្រសួងសុខាភិបាលប៉ាឡេស្ទីនលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រជាជនប៉ាឡេស្ទីនទាំង០៣នាក់រងរបួសពីគ្រាប់កាំភ្លើងក្នុងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយទាហានអ៊ីស្រាអែលក្នុងជំរុំជនភៀសខ្លួន Qalandia នៅភាគខាងជើងនៃក្រុងJerusalem។

ទន្ទឹមនឹងនេះវិទ្យុសាធារណៈអ៊ីស្រាអែលបានរាយការណ៍ថា ប៉ូលិសអ៊ីស្រាអែលចំនួន០១នាក់បានរងរបួសស្រាលលើផ្ទៃមុខរបស់គាត់នៅក្នុងហេតុការណ៍ប៉ះទង្គិចជាមួយយុវជនប៉ាឡេស្ទីននៅក្នុងជំរុំជនភៀសខ្លួន Qalandia៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៨ ឃែវិច្ឆិកា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here